សៅប៉ូឡូ ៖ ក្រសួងសុខាភិបាលប្រេស៊ីល បានឲ្យដឹងថា ប្រទេសប្រេស៊ីល បានរាយការណ៍ថា មានករណីឆ្លងមេរោគកូវីដ-១៩ សរុបចំនួន ១១,៤៨៣,៣៧០ ករណី និងមានចំនួនអ្នកស្លាប់ រហូតដល់ជិត ២៧៨,២២៩ នាក់ ។
របាយការណ៍នោះ ក៏បានរាយការណ៍ផងដែរថា មានករណីឆ្លងមេរោគកូវីដ-១៩ សរុបចំនួន ៤៣,៨១២ ករណីជាមួយនឹងការស្លាប់ ១,១២៧ នាក់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។
រដ្ឋសៅប៉ូឡូ ដែលជារដ្ឋ ដែលរងផលប៉ះពាល់ខ្លាំងបំផុត របស់ប្រទេសនេះ បានឆ្លងជំងឺរាតត្បាត ដោយបានចុះបញ្ជីជាង ៨៨ ភាគរយនៅក្នុងមណ្ឌលថែទាំ នៅមន្ទីរពេទ្យ ដោយអ្នកជំងឺកូវីដ-១៩ ខណៈមជ្ឈមណ្ឌលវេជ្ជសាស្ត្រ រាប់សិបកន្លែងទៀត ត្រូវបានកាន់កាប់ទាំងស្រុង សម្រាប់ដាក់អ្នកជំងឺ ។
រលកថ្មីនៃជំងឺរាតត្បាតកូវីដ-១៩ បានពន្លឿនទាំងការឆ្លង និងករណីស្លាប់ នៅក្នុងប្រទេសប្រេស៊ីល ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ជាមួយនឹងការស្លាប់ របស់ពលរដ្ឋ ដែលមានអាយុចន្លោះពី ២០ ទៅ ៥០ ឆ្នាំ។
អាជ្ញាធរសុខាភិបាលប្រេស៊ីល បានសន្មតថារលកថ្មីនៃការឆ្លងទៅនឹងវីរុសប្រភេទ P.1 ដែលបានកើតឡើងនៅក្នុងរដ្ឋអាម៉ាសា នៅភាគខាងជើងប្រទេសប្រេស៊ីល កាលពីខែវិច្ឆិកា ឆ្នាំមុននិងចលនា របស់ប្រជាជនក្នុងវិស្សមកាលរដូវក្តៅ៕
ដោយ ឈូក បូរ៉ា