ព័ត៌មានអន្តរជាតិ

ជនជាតិ ម៉ាឡេស៊ី១០ម៉ឺននាក់ នឹងទទួលបានវ៉ាក់សាំង កូវីដនៅក្នុងប្រទេសសិង្ហបុរី

បរទេស៖យោងតាមការចេញផ្សាយ របស់កាសែតចិនដេលីនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថាជនជាតិម៉ាឡេស៊ីប្រមាណជា១០ម៉ឺននាក់ នឹងរំពឹងទុកថាអាចទទួលបានវ៉ាក់សាំង នៅក្នុងដំណើរការ ចាក់វ៉ាក់សាំងលើកទី២ដែលត្រូវបានរៀបចំ ដោយកម្មវិធីចាក់វ៉ាក់សាំង របស់ប្រទេសម៉ាឡេស៊ី។

មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល ប្រទេសម៉ាឡេស៊ីបានបញ្ជាក់ថានៅក្នុងកិច្ចសហប្រតិបត្តិការជាមួយនឹងក្រសួងទទួលបន្ទុក កិច្ចការងារវិទ្យាសាស្ត្របច្ចេកវិទ្យា និងច្នៃប្រឌិតឬ MOSTI បានអះអាង ថាអជ្ញាធរនឹងបង្កើតជាប្រព័ន្ធចុះឈ្មោះ មួយសម្រាប់ពលរដ្ឋម៉ាឡេស៊ី ដែលកំពុងធ្វើការងារនៅក្នុងប្រទេសសិង្ហបុរី។

តាមការបញ្ជាក់របស់ប្រភពដដែល បានបន្តទៀតថាម៉ាឡេស៊ីបានរកឃើញថា ពលរដ្ឋរបស់ខ្លួនប្រមាណជា៤០ម៉ឺននាក់កំពុងបន្តរស់នៅ និងធ្វើការនៅក្នុងប្រទេសសិង្ហបុរី ប៉ុន្តែក្នុងតំណាក់កាលនេះ រដ្ឋាភិបាលបានសម្រេចចិត្តក្នុង ការចាក់វ៉ាក់សាំងឲ្យបាន ១០ម៉ឺននាក់ជាមុនសិន។

សកម្មភាពនេះនឹងអាចធ្វើឲ្យសិង្ហបុរី ក្នុងការបើកព្រំដែនរបស់ខ្លួនឡើងវិញ ជាមួយនឹងម៉ាឡេស៊ីក្នុងពេលឆាប់ៗនេះខណៈដែល ព្រំដែន នៃប្រទេសទាំងពីរគឺ បានបិទអស់រយៈជាយូរមកហើយគិតចាប់តាំងតែពី ថ្ងៃទី១៨ខែមិនាឆ្នាំទៅមកម្ល៉េះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top