បរទេស៖ ប្រទេសថៃនៅថ្ងៃអង្គារ បានបន្ថែមករណីឆ្លងវីរុសថ្មីចំនួន ១៤៩នាក់បន្ថែមទៀត ដែលភាគច្រើនរកឃើញនៅទីក្រុងបាងកក ដែលនាំឱ្យមានចំនួនករណី ឆ្លងវីរុសសរុបដែលបានបញ្ជាក់ចាប់តាំងពីការរាតត្បាតរាល កើនដល់ ២៧ ១៥៤នាក់ និងមានចំនួន អ្នកស្លាប់ចំនួន ៨៧ នាក់។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ការស្វែងរកករណីសកម្មបានបង្ហាញថា មានករណីឆ្លងថ្មីនិងរបាយការណ៍ មន្ទីរពេទ្យចំនួន ១២៣ ករណីបន្ថែមទៀត ដោយ ២១ ករណី ៥ ករណី នាំចូលបរទេស។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺបាននិយាយថា ទីក្រុងបាងកកបានកត់ត្រាករណីឆ្លងថ្មីចំនួន ១០០ ករណី ដែល ៩០ ត្រូវបានរកឃើញតាមរយៈការធ្វើតេស្តិ៍នៅក្នុងសហគមន៍ និង ១០ ករណីថៃត្រូវបានរកឃើញនៅមន្ទីរពេទ្យ។
សូមជម្រាបថា ប្រទេសថៃ មានអ្នកឆ្លងវីរុសកូវីដ១៩សរុប ចំនួន ២៧ ១៥៤ នាក់ ក្នុងនោះ បានព្យាបាលឱ្យជាសះស្បើយចំនួន ២៦ ២៩៩ នាក់(៩៦,៨៥%) អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៧៦៨នាក់ និងស្លាប់ចំនួន ៨៧ នាក់៕ប្រែសម្រួលៈ ណៃ តុលា