ព័ត៌មានអន្តរជាតិ

អំពើបាញ់ប្រហារនៅរដ្ឋចចារ សហរដ្ឋអាមេរិក បណ្តាលឲ្យស្លាប់មនុស្សអស់០៨នាក់

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ខែមីនា ឆ្នាំ២០២១ថា ពលរដ្ឋចំនួន០៨នាក់បានស្លាប់ និងម្នាក់ផ្សេងទៀតបានរងរបួស នៅក្នុងអំឡុងបាញ់ប្រហារ ចំនួន០៣កន្លែង កាលពីថ្ងៃអង្គារ នៅទីក្រុងម៉េត្រូប៉ូលីតែន នៅតំបន់ Atlanta នៅរដ្ឋចរចា សហរដ្ឋអាមេរិក ។

នៅក្នុងតំបន់ Cherokee អំពើបាញ់ប្រហារមួយ ត្រូវបានគេរាយការណ៍ នៅវេលាម៉ោង៥និង០០នាទីល្ងាច ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង២១និង០០នាទីម៉ោងសកល នៅហាងម៉ាស្សាមួយកន្លែង នៅជិតតំបន់ Acworth ស្ថិតនៅជាយក្រុង Atlanta ។ ចំនួនអ្នកស្លាប់ដោយសារឧប្បត្តិហេតុ បានកើនឡើងដល់០៤នាក់ ខណៈម្នាក់បានរងរបួស ត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យ ។

ការិយាល័យប្រចាំតំបន់ Cherokee បានឲ្យដឹងថា អំពើបាញ់ប្រហារ បង្កឡើងដោយជនសង្ស័យ ដែលមានអាយុ២១ឆ្នាំ ឈ្មោះ Robert Aaron Long ត្រូវបានចាប់ខ្លួនបាន នៅតំបន់ Crisp បន្ទាប់ពីតាមចាប់ខ្លួន ។ រឿងរ៉ាវនៅពីក្រោយ នៃអំពើបាញ់ប្រហារនេះ ស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ ។

ភ្លាមៗបន្ទាប់ពីតំបន់ Cherokee មានអំពើបាញ់ប្រហារកើតឡើង ប៉ូលិសនៅក្រុង Atlanta បានតបតនឹងអំពើប្លន់មួយ ដែលបានត្រូវគេប្រាប់ឲ្យដឹងថា កើតឡើងនៅលើវិថី Piedmont ស្ថិតនៅភាគឦសាននៃក្រុងខាងលើនេះ ។

ក្រោយមក លោក Rodney Bryant មេប៉ូលិសប្រចាំក្រុង Atlanta បានបញ្ជាក់ថា ស្ត្រីចំនួន០៤នាក់ ដែលអ្នកទាំងអស់គ្នា គេជឿជាក់ថា ជាពលរដ្ឋអាស៊ាន ត្រូវបានបាញ់ និងស្លាប់ នៅឯហាងម៉ាហ្សាចំនួន០២កន្លែង ដែលនៅជិតគ្នា ។

លោក Bryant បានថ្លែងថា ការស៊ើបអង្កេត កំពុងតែធ្វើឡើងនៅឡើយ តាមដំណាក់កាលនីមួយៗ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top