ព័ត៌មានអន្តរជាតិ

ការសិក្សា៖ ពាក់កណ្តាលនៃផែនដី កំពុងត្រជាក់ខ្លាំង ដោយសារតែការបែងចែកម៉ាសដីនៅទ្វីប

អាមេរិក៖ អ្នកស្រាវជ្រាវបានរកឃើញថា ពាក់កណ្តាលនៃផែនដី កំពុងត្រជាក់លឿនជាងផ្នែកផ្សេងទៀត បន្ទាប់ពីការសិក្សាមួយ បានបង្ហាញផ្នែកម្ខាងនៃមហាសមុទ្រប៉ាស៊ីហ្វិក បាត់បង់កម្តៅកាន់តែច្រើន ដោយសារតែការចែកចាយម៉ាសដីនៅទ្វីប នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ផ្នែកម្ខាងនៃភពផែនដី ដែលមានមហាសមុទ្រប៉ាស៊ីហ្វិក កំពុងបាត់បង់កម្តៅ យ៉ាងលឿនជាងពាក់កណ្ដាល ដែលផ្ទុកទៅដោយទ្វីបអាហ្វ្រិក អឺរ៉ុប និងអាស៊ី។ អ្នកវិទ្យាសាស្ត្រជឿជាក់ថា ភាពខុសគ្នានេះ ដោយសារតែអឌ្ឍគោលប៉ាស៊ីហ្វិក ត្រូវបានគ្របដណ្ដប់ដោយមហាសមុទ្រ ច្រើនជាងពាក់កណ្តាលទៀត ក្នុងរយៈពេល ៤០០ លានឆ្នាំចុងក្រោយនេះ ហើយដី គឺជាអ៊ីសូឡង់ល្អជាងទឹក។

អ្នកវិទ្យាសាស្ត្រ មកពីសាកលវិទ្យាល័យOslo បានបំបែកផែនដីជាពាក់កណ្តាល ខ្សែបណ្តោយរយៈបណ្តោយ ៦០ ដឺក្រេមិនមែនPrime Meridianឡើយ។ ការបែងចែករបស់ពួកគេ ឆ្លងកាត់មហាសមុទ្រអាត្លង់ទិក និងអាមេរិកខាងត្បូង។

សំណុំទិន្នន័យចំនួន២ ត្រូវបានបញ្ចូលគ្នា សម្រាប់ការស្រាវជ្រាវទី១ បានពិនិត្យមើលបរិមាណកម្ដៅ ពីផ្ទៃខាងក្នុងរបស់ផែនដី ដែលកំពុងហូរតាមសម្បក និងមួយទៀតតាមដានចលនា នៃទ្វីបក្នុងរយៈពេលរាប់លានឆ្នាំ។

សម្បកមហាសមុទ្រ ត្រូវបានគេបង្ហាញជាលើកដំបូង គឺជាអ៊ីសូឡង់អាក្រក់ជាងសម្បកនៅទ្វីប ហើយជាលទ្ធផលនៃបញ្ហានេះ កម្ដៅដែលផែនដីបាត់បង់រលាយ តាមរយៈមហាសមុទ្រ៕ ដោយ៖លី ភីលីព

Most Popular

To Top