សេវាអាកាសធាតុជាតិ (NWS) បាននិយាយថា ស្ថិតក្នុងអំឡុងព្យុះរដូវរងារ Xylia បានទម្លាក់ព្រិលកម្រាសជិត៣ ហ្វីតនៅរដ្ឋខូឡូរ៉ាដូកាលពីចុងសប្តាហ៍ បែរជាព្រិលខ្លះ មានពណ៌លាយពណ៌ត្នោត ជំនួសឲ្យពណ៌សទាំងស្រុងទៅវិញ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
សេវាអាកាសធាតុជាតិ (NWS) បានបង្ហាញថា ព្រិលដែលបែកខ្ញែកជាបំណែកធូលី បានធ្វើដំណើរពីម៉ិកស៊ិក ដែលបច្ចុប្បន្នកំពុងជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរ។ ខ្យល់បក់ខ្លាំងធ្វើដំណើរ ៦០ ទៅ ៧០ ម៉ាយក្នុងមួយម៉ោង កំពុងបក់បោកមុនពេលព្យុះ ដែលបក់បោកធូលីដ៏ច្រើនសន្ធឹកសន្ធាប់ ពីទេសភាពស្ងួតខ្លាំងរបស់ម៉ិកស៊ិក និងភ្ជាប់ជាមួយព្យុះរដូវរងារនៅអាមេរិក។

លោក Tom Gill សាស្រ្តាចារ្យ និងអ្នកវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Texas នៅ El Paso បាននិយាយនៅលើ Twitter ថា ធូលីនេះពិតជាមានប្រភព នៅផ្នែកកសិកម្មនៅភាគកណ្តាល នៃប្រទេសម៉ិកស៊ិក ជាមួយនឹងដីពណ៌ទឹកក្រូច ក្រហម និងត្នោតដែលមានចម្ងាយឆ្ងាយពីព្រំដែន។ ខ្លួនខ្ញុំ និងអ្នកស្រាវជ្រាវធូលីដទៃទៀត បានតាមដានវា បានឃើញវាធ្វើដំណើរ ឆ្ពោះទៅរករដ្ឋខូឡូរ៉ាដូហើយឆ្ងល់ថា តើវានឹងធ្លាក់ព្រិលឬអត់?។

NWS បានប្រកាសព្រិលពណ៌ខៀវ ជាលើកដំបូងនៅលើ Twitter ក្នុងសារមួយសរសេរថា ធូលីដែលឃើញនៅរសៀលនេះ បានធ្វើដំណើរពីម៉ិចស៊ិកូ ឥឡូវត្រូវបានដឹកចូលទៅក្នុងរដ្ឋខូឡូរ៉ាដូ! ទីភ្នាក់ងារនេះ កំពុងតាមដានធូលី ដែលធ្វើដំណើរឆ្ពោះទៅភាគខាងជើង តាមរយៈផ្កាយរណបបានឃ្លាំមើលធូលីដីជាប់គ្នា ជាមួយព្យុះរដូវរងារ Xylia៕ ដោយ៖លី ភីលីព
