ព័ត៌មានអន្តរជាតិ

នាវាកូរ៉េខាងជើងធ្វើ នាវាចរណ៍យ៉ាង សកម្មនៅប្រទេសចិន 

បរទេស៖ សកម្មភាពដឹកទំនិញកូរ៉េខាងជើង អាចកំពុងតែមានការកើនឡើង នៅក្នុងខែមីនានេះ ហើយនាវាខ្លះដែលបានបិទប្រព័ន្ធតាមដានរបស់ខ្លួន នៅពេលថ្មីៗនេះ បានត្រឡប់បើកឡើងវិញ នេះបើយោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មានមួយថ្មីៗនេះ។

ទិន្នន័យពីទីភ្នាក់ងារផ្តល់ការណ៍សម្ងាត់ដែនសមុទ្រ MarineTraffic បានបង្ហាញថា នាវាកូរ៉េខាងជើងចំនួន១៣គ្រឿង បានបើកប្រព័ន្ធកំណត់អត្ត សញ្ញាណអូតូម៉ាទិក របស់ខ្លួនវិញ ធ្វើឲ្យអាចតាមដាននាវា ដែលពីមុនធ្លាប់បានបាត់ការទាក់ទង។

រូបភាពនៃការធ្វើនាវាចរណ៍របស់នាវាកូរ៉េខាងជើង នៅថ្ងៃចន្ទសប្ដាហ៍នេះ បង្ហាញថា នាវានានា ដែលរួមមានទំាងនាវាមួយគ្រឿងស្ថិតនៅក្នុងបញ្ជីក្រសួងរតនាគារសហរដ្ឋអាមេរិកសម្រាប់ការនាំចេញធ្យូងថ្មផងនោះ បានធ្វើដំណើរនៅចន្លោះកំពង់ផែនកូរ៉េខាងជើងនិងចិន។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា នាវាកូរ៉េខាងជើងចំនួន១៣គ្រឿង ត្រូវបានគេប្រទះឃើញធ្វើដំណើរនៅចន្លោះកំពង់ផែ Nampo ក្នុងប្រទេសកូរ៉េខាងជើង និងកំពង់ផែ Dalian កំពង់ផែ Yantai និងកំពង់ផែ Ningbo-Zhoushan ជិតទីក្រុងសៀងហៃ៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top