បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតចិនដេលីនៅថ្ងៃពុធនេះ បានឲ្យដឹងថា ទំហំនៃការនាំចេញ របស់ប្រទេសសិង្ហបុរី ដោយមិនគិតបញ្ចូលជាមួយនឹងប្រេងកាត ត្រូវបានគេមើលឃើញថា មានកំណើនឡើងយឺតយ៉ាវបន្ត នៅក្នុងខែកុម្ភៈនេះ គឺត្រឹមតែ ៤,២ ភាគរយប៉ុណ្ណោះ ធៀបទៅនឹងខែកុម្ភៈ កាលពីឆ្នាំទៅ។

តួលេខដែលត្រូវបានបង្ហាញ ដោយទីភ្នាក់ងារជាតិទទួលបន្ទុក កិច្ចការងារសហគ្រាសរបស់សិង្ហបុរីឬ ESG អាចឲ្យយើងឃើញដែរថា កំណើននៃការនាំចេញ ដោយមិនគិតបញ្ចូល នូវផលិតផលបច្ចេកវិទ្យាវិញ កាលពិខែកុម្ភៈក៏មានការ កើនឡើងត្រឹមតែ ៣,៣ ភាគរយផងដែរ។
ដោយឡែកទំហំពាណិជ្ជកម្មសរុបរបស់សិង្ហបុរី មានការធ្លាក់ចុះប្រមាណជា ៣,៣ នៅក្នុងខែកុម្ភៈនេះផងដែរ ធៀបទៅនឹងពាណិជ្ជកម្ម ដែលបានធ្វើឡើងកាលពីឆ្នាំទៅ ក្នុងពេលវេលាដូចគ្នា ហើយវាត្រូវបានគេមើលឃើញថា ភាពអាក្រក់ខ្លាំងជាងការធ្លាក់ចុះ កាលពីខែមករា ដើមឆ្នាំ 2021 ដែលមានត្រឹមតែ ១,៩ភាគរយប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី
