បរទេស៖ ប៉ុន្មានថ្ងៃមុនដំណើរទស្សនកិច្ច របស់រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក ទៅកាន់ប្រទេសឥណ្ឌាលោក Robert Menendez (R-Wis ) ដែលជាប្រធានគណៈកម្មាធិការ ទំនាក់ទំនងការបរទេស របស់ព្រឹទ្ធសភាអាមេរិក រួមជាមួយសមាជិកព្រឹទ្ធសភា ២០ នាក់ផ្សេងទៀត បានជំរុញឱ្យលោក Lloyd J. Austin រដ្ឋមន្រ្តីការពារជាតិ និងជាប្រធានមន្ទីរបញ្ចកោណអាមេរិក លើកឡើងពីបញ្ហា នៃការទិញផែនការទិញ ប្រព័ន្ធការពារមីស៊ីលអាកាស S-400 ពីរុស្ស៊ី ក្នុងពេលជួបប្រជុំ ដែលបានគ្រោងទុកជាមួយ រដ្ឋមន្រ្តីក្រសួងការពារជាតិឥណ្ឌាលោក Rajnath Singh នៅថ្ងៃសៅរ៍។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងលិខិតចំនួន ២ ទំព័រដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃពុធ សមាជិកព្រឹទ្ធសភារំពឹងថា លោក Lloyd J. Austin នឹងបង្កើនការប្រឆាំងរបស់រដ្ឋបាលអាមេរិក ចំពោះផែនការរបស់ឥណ្ឌា ក្នុងការទិញប្រព័ន្ធការពារមីស៊ីលរុស្ស៊ី S-400 ដែលគំរាមកំហែង ដល់កិច្ចសហប្រតិបត្តិការការពារជាតិអាមេរិក – ឥណ្ឌានាពេលអនាគត និងធ្វើឱ្យឥណ្ឌាប្រឈមនឹងហានិភ័យ។ ការដាក់ទណ្ឌកម្មតាមផ្នែកទី ២៣១ នៃការប្រឆាំងនឹងអាមេរិក តាមរយៈច្បាប់ដាក់ទណ្ឌកម្ម (CAATSA)” ។
យោងតាមមន្រ្តីជាន់ខ្ពស់ របស់មន្ទីរប៉ង់តាហ្គោន បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ ឥណ្ឌានិងសហរដ្ឋអាមេរិក នឹងពិភាក្សាគ្នាអំពីមធ្យោបាយនានា ដើម្បីធ្វើប្រតិបត្តិការភាពជាដៃគូ ការពារជាតិដ៏សំខាន់ ដែលប្រទេសទាំងពីរ បានចុះហត្ថលេខា។ នេះជាលើកទីមួយហើយ ដែលរដ្ឋមន្រ្តីការពារជាតិអាមេរិក ធ្វើដំណើរទៅប្រទេសឥណ្ឌា ក្នុងដំណើរទស្សនកិច្ច ក្រៅប្រទេសរបស់លោក៕
ប្រែសម្រួលៈ ណៃ តុលា