ព័ត៌មានអន្តរជាតិ

ឧបសគ្គ របស់អាមេរិក គឺការបញ្ចុះបញ្ចូលកូរ៉េខាងត្បូង និងជប៉ុន ឲ្យធ្វើការជាមួយគ្នា

វ៉ាស៊ីនតោន ៖ រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិកលោក Antony Blinken និងលោក Lloyd Austin រដ្ឋមន្រ្តីការពារជាតិ បានបើកកិច្ចប្រជុំ “ពីរបូកពីរ” ជាមួយសមភាគីកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ សន្តិសុខ ត្រីភាគី ជាមួយសម្ព័ន្ធមិត្ត អាស៊ីកូរ៉េខាងត្បូង និងជប៉ុន ។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើង ជាលើកដំបូងក្នុងរយៈពេលប្រហែល ៤ ឆ្នាំកន្លះចាប់តាំងពីខែតុលា ឆ្នាំ២០១៦ បានកើតឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានជួបប្រជុំ“ ពីរបូកពីរ” ជាមួយទីក្រុង តូក្យូ ក្នុងអំឡុងពេលដំណើរ ទស្សនកិច្ចថ្នាក់រដ្ឋ នៅគណៈរដ្ឋមន្រ្តីលើកដំបូង ដោយសមាជិករដ្ឋបាល របស់ប្រធានាធិបតី អាមេរិកលោក ចូ បៃដិន។

សេចក្តីថ្លែងការណ៍រួម ដែលបានប្រកាសបន្ទាប់ពីកិច្ច ប្រជុំនៅទីក្រុងសេអ៊ូល បានឲ្យដឹងថា ដោយឆ្លុះបញ្ចាំងពីការទូត របស់លោក ចូ បៃដិន ដែលបានប្រកាសបន្ទាប់ ពីកិច្ចប្រជុំនៅទីក្រុងសេអ៊ូល បានឲ្យដឹងថាលោក Blinken និង លោក Austin និងរដ្ឋមន្រ្តីការបរទេស កូរ៉េខាងត្បូង លោក Chung Eui-yong និងរដ្ឋមន្ត្រីការពារជាតិ Suh Wook បានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ ត្រីភាគីកូរ៉េខាងត្បូង – សហរដ្ឋអាមេរិក – ជប៉ុន។

គ្រប់ភាគីបានសន្យាថា នឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញ ទៅមកឆ្ពោះទៅមុខ ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ និងវិបុលភាព នៅក្នុងតំបន់។

ទោះយ៉ាងណាមានឧបសគ្គ ចំពោះកិច្ចសហប្រតិបត្តិការត្រីភាគី ដោយសារតែបញ្ហាប្រវត្តិសាស្រ្ត ដែលមានតាំងពីការកាន់កាប់អាណានិគមរបស់ជប៉ុន នៅឧបទ្វីបកូរ៉េពី ឆ្នាំ១៩១០ ដល់ ១៩៤៥ ។

សារទុក្ខជាប្រវត្តិសាស្រ្ត បានឈានមុខគេម្តងទៀត នៅឆ្នាំ២០១៨ នៅពេលដែលតុលាការកំពូល របស់កូរ៉េខាងត្បូង បញ្ជាឱ្យក្រុមហ៊ុនជប៉ុន មួយចំនួនសងសំណង ដល់ជនរងគ្រោះកូរ៉េខាងត្បូង ដែលត្រូវបានគេបោកបញ្ឆោត ឬបង្ខំឱ្យធ្វើការធ្ងន់ ដោយមិនបង់ប្រាក់ ក្នុងកំឡុងសង្គ្រាមលោកលើកទី ២ ។

នៅចុងទសវត្សឆ្នាំ១៩៣០ អ្នកយោធានិយម យោធាជប៉ុន បានចាប់ផ្តើមបង្ខំប្រជាជន នៅឧបទ្វីបកូរ៉េ ឱ្យទៅធ្វើការនៅក្នុងរោងចក្រ និងអណ្តូងរ៉ែ ឬចុះឈ្មោះពួកគេជាទាហានត្រៀម សំរាប់សង្គ្រាមប៉ាស៊ីហ្វិក។ ស្ត្រីអាស៊ីរាប់សែននាក់ ដែលភាគច្រើនជាស្ត្រីមកពីឧបទ្វីបនេះ ត្រូវបានចាប់ពង្រត់បង្ខំ ឬធ្វើជាទាសករផ្លូវភេទ សម្រាប់ផ្ទះបនយោធាជប៉ុន ក្នុងអំឡុងសង្គ្រាម ៕ដោយ ឈូក បូរ៉ា

Most Popular

To Top