ព័ត៌មានអន្តរជាតិ

ការបន្ធូរបន្ថយទណ្ឌកម្ម មិនមែនជាជំរើស​ នាំកូរ៉េខាងជើង ទៅកាន់តុចរចានោះឡើយ

វ៉ាស៊ីនតោន ៖ អតីតឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំប្រទេសកូរ៉េខាងត្បូង លោក Harry Harris បានឲ្យដឹង កាលពីថ្ងៃសុក្រថា ការបន្ធូរបន្ថយការដាក់ទណ្ឌកម្ម មិនអាច និងមិនមែនជាផ្នែកមួយ នៃផែនការ ដើម្បីនាំប្រទេសកូរ៉េខាងជើង ត្រឡប់ទៅតុចរចាវិញនោះឡើយ។

យោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានយុនហាប់ បានឲ្យដឹងថា លោក ហារីស ក៏បានប្រកែកថា ទណ្ឌកម្មអន្តរជាតិដែលខ្លាំង គឺជាអ្វីដែលនាំឱ្យកូរ៉េខាងជើង វិលមកតុចរចាដំបូង ។

នៅក្នុងសិក្ខាសាលា ដែលរៀបចំដោយក្រុមអ្នកជំនាញ ដែលមានមូលដ្ឋាន នៅទីក្រុងវ៉ាស៊ីនតោន មជ្ឈមណ្ឌលសិក្សា យុទ្ធសាស្ត្រ និងអន្តរជាតិ សំដៅទៅលើមេដឹកនាំកូរ៉េខាងជើង ហើយលោកបានបន្ដថា “ដូច្នេះយើងមានទណ្ឌកម្មទាំងនេះ ។ មានសម្ពាធនេះ ដើម្បីបន្ធូរបន្ថយទណ្ឌកម្ម ហើយខ្ញុំបាននិយាយជាញឹកញាប់ ហើយខ្ញុំជឿថា វាជាកម្លាំង ដែលការដាក់ទណ្ឌកម្មបាននាំឱ្យលោក គីម ជុងអ៊ុន វិលចូលតុចរចានៅសិង្ហបុរី ក្នុងឆ្នាំ ២០១៨” ។

លោកគីម បានជួបអតីតប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ កាលពីខែមិថុនា ឆ្នាំ២០១៨ នៅក្នុងកិច្ចប្រជុំកំពូលលើកដំបូង មិនធ្លាប់មានរវាងមេដឹកនាំ របស់សហរដ្ឋអាមេរិក និងកូរ៉េខាងជើង។

លោកគីម និងលោក ត្រាំ បានរៀបចំកិច្ចប្រជុំកំពូលសហរដ្ឋអាមេរិក – កូរ៉េខាងជើង លើកទី ២ នៅទីក្រុង ហាណូយ ក្នុងខែកុម្ភៈ ឆ្នាំ២០១៩ ដែលបន្ទាប់មកមានកិច្ចប្រជុំខ្លី របស់មេដឹកនាំទាំងពីរ នៅខាងក្នុងតំបន់គ្មានយោធា នៅតាមព្រំដែន អន្តរកូរ៉េ ក្នុងខែមិថុនា។

ទោះយ៉ាងណាប្រទេសកូរ៉េខាងជើង នៅឆ្ងាយពីការជជែក ស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ ខណៈកិច្ចប្រជុំកំពូល ត្រាំ-គីម លើកទី ២ បានបញ្ចប់ ដោយគ្មានកិច្ចព្រមព្រៀង ៕ដោយ ឈូក បូរ៉ា

Most Popular

To Top