ព័ត៌មានអន្តរជាតិ

ការផ្គត់ផ្គង់ វ៉ាក់សាំង នៅអង់គ្លេស មានបញ្ហាដោយសារ ការដឹកជញ្ជូន នៅឥណ្ឌាយ៉ឺតយ៉ាវ

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ការកាត់បន្ថយនូវការផ្គត់ផ្គង់វ៉ាក់សាំង ការពារកូវីដ ដោយមិននឹកស្មាន នៅក្នុងខែមេសា ខាងមុខនេះ ក្នុងប្រទេសអង់គ្លេស ត្រូវបានគេជឿជាក់ថា ដោយសារបញ្ហាចំបង សង្វាក់ដឹកជញ្ជូននៅក្នុងប្រទេសឥណ្ឌា ត្រូវបានពន្យារពេលទៅលើ វ៉ាក់សាំង AstraZeneca ចំនួន៥លានដូស ។

តាមការបញ្ជាក់របស់ BBC បានឲ្យដឹងទៀតថា ការដឹកជញ្ជូនតាមនាវា នៃវ៉ាក់សាំងប្រភេទនេះដោយវិទ្យាស្ថានជាតិ ឥណ្ឌា Serum Institue ត្រូវបានពន្យារពេល យ៉ាងហោចណាស់ ក្នុងរយៈពេលរហូតទៅដល់៤សប្តាហ៍ ប៉ុន្តែទោះបីជាយ៉ាងណាក្តី តាមការបញ្ជាក់ របស់ក្រសួងសុខាភិបាល អង់គ្លេសបានបញ្ជាក់ថា តាមផែនការវ៉ាក់សាំង ដែលនៅសល់នឹងត្រូវតែចាក់ ជូនមនុស្សពេញវ័យឲ្យបានគ្រប់គ្នា នៅត្រឹមខែកក្កដាខាងមុខនេះ។

អ្នកនាំពាក្យរបស់ Serum Institute បាននិយាយថា វ៉ាក់សាំងចំនួន៥លានដូស ត្រូវបានបញ្ចូលទៅដល់អង់គ្លេស កាលពីប៉ុន្មានសប្តាហ៍មុន ហើយយើងនឹងព្យាយាម ក្នុងការបញ្ជូនចំនួនការផ្គត់ផ្គង់ជាច្រើនទៀត នាពេលក្រោយអាស្រ័យ ទៅនឹងស្ថានភាព
បច្ចុប្បន្ននៃតំរូវការសម្រាប់កម្មវិធី ចាកវ៉ាក់សាំងរបស់រដ្ឋាភិបាលឥណ្ឌា។

គួរឲ្យដឹងដែរថា តាមផែនការ វ៉ាក់សាំង AstraZeneca ចំនួន៥លានដូស ទៀតនឹងត្រូវដឹកជញ្ជូនមកដល់អង់គ្លេស នៅក្នុងខែមិនានេះ ប៉ុន្តែត្រូវបានផ្អាកទៅវិញ ហើយពេលវេលាថ្មី សម្រាប់ការដឹកជញ្ជូនក៏មិនទាន់ត្រូវ បានធ្វើឡើងវិញនៅឡើយដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top