ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្ត្រ​ បង្កើតគំរូឌីជីថល នៃយន្តការ Antikythera អាយុ២០០០ឆ្នាំ ដោយប្រើកាំរស្មីអ៊ិច និងគណិតវិទ្យា ក្រិកបុរាណ ដើម្បីបំពេញ ផ្នែកខាងមុខដែលបាត់

ឡុង ៖ អាថ៌កំបាំងនៃកុំព្យូទ័រ ចំណាស់ជាងគេបំផុត នៅលើពិភពលោក ត្រូវបានដោះស្រាយ បន្ទាប់ពី អ្នកវិទ្យាសាស្ត្រ បានធ្វើការអស់រយៈពេល ជាងមួយសតវត្សរ៍ ដើម្បីស្វែងយល់អំពីយន្តការ Antiky thera ជាឧបករណ៍ ដែលមាន អាយុកាល ២០០០ ឆ្នាំ ត្រូវបានប្រើដោយក្រិកបុរាណ ក្នុងការគណនាទីតាំងតារា សាស្ត្រ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

នាបច្ចុប្បន្ននេះ អ្នកស្រាវជ្រាវ នៅមហាវិទ្យាល័យ University London London (UCL) ជឿជាក់ថាពួកគេបានដោះស្រាយ បញ្ហាអាថ៌កំបាំងនៃកុំព្យូរទ័រ ចំណាស់ជាង គេបំផុត លើពិភពលោកដោយការបង្កើត ចម្លងឌីជីថលជាមួយនឹងប្រព័ន្ធឧបករណ៍ ធ្វើការនៅផ្នែកខាងមុខ ជាផ្នែកមួយដែលបានបន្សល់ទុក ពីសហគមន៍ វិទ្យាសាស្ត្រ តាំងពីឆ្នាំ ១៩០១ ។ ដោយប្រើការរួមបញ្ចូលគ្នា រវាងរូបភាពកាំរស្មីអ៊ិច និងការវិភាគគណិតវិទ្យាក្រិកបុរាណ ក្រុមនេះបានធ្វើការ រចនាផ្នែកខាងមុខ ដើម្បីផ្គូផ្គងភ័ស្តុតាង និងសិលាចារឹក សម័យយុគសម័យសំរិទ្ធ ។

លទ្ធផលឌីជីថលបង្ហាញ ពីលំហអាកាសតំណាង ឲ្យផែនដីដែលព័ទ្ធជុំវិញ ដោយតំណាក់កាលព្រះចន្ទព្រះអាទិត្យកាំរស្មី តារាសាស្ត្រ និងរង្វង់សម្រាប់ភពបារត ភពសុក្រ ភពព្រះអង្គារ ភពព្រហស្បតិ៍ និងភពសៅរ៍ ។ អ្នកដឹកនាំសាស្រ្តាចារ្យ Tony Freeth (វិស្វកម្មមេកានិកUCL) បានពន្យល់ថា ជាគំរូដំបូងយើងត្រូវដឹងភស្តុតាង រូបវន្តទាំងអស់ និងត្រូវពិពណ៌នា នៅក្នុងសិលាចារឹកវិទ្យាសាស្ត្រ ដែលឆ្លាក់លើយន្ដការខ្លួនវា។
ភពព្រះអាទិត្យ និងភពព្រះច័ន្ទ ត្រូវបានបង្ហាញនៅក្នុងកម្លាំង ដំណើរដ៏អស្ចារ្យ នៃភាពអស្ចារ្យរបស់ក្រិកបុរាណ ។ កាលឆ្នាំ ១៩០១ អ្នកមុជទឹក ដែលស្វែងរកអេប៉ុង នៅឆ្នេរសមុទ្រនៃ Antikythera ជាកោះក្រិក នៅសមុទ្រ Aegean បានជំពប់ដួលលើកប៉ាល់លិច នៅសម័យរ៉ូម៉ាំង ដែលផ្ទុកម៉ាស៊ីន គណនាតារាសាស្ត្រទំនើប ៕ដោយ៖លី ភីលីព

Most Popular

To Top