ជប៉ុន ៖ ក្រុមអ្នកស្រាវជ្រាវក្យូតូ បាននិយាយថា ប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលត្រូវបានបង្កើតឡើង ដើម្បីបែងចែក នំក្រូពីន និងនំដទៃទៀត មានសមត្ថភាព ក្នុងការកំណត់កោសិកាមហារីក នៅលើស្លាយមី ក្រូទស្សន៍ ដោយមានភាពត្រឹមត្រូវ ៩៩ភាគរយ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។
BakeryScan ត្រូវបានអភិវឌ្ឍ ដោយក្រុមហ៊ុន Brain Co នៅជប៉ុនបានស្កេននំល្អៗ នៅលើថាសជាមួយកាមេរ៉ា ហើយផ្ទុកឈ្មោះផ្លូវការ របស់នីមួយៗ ទៅប្រព័ន្ធ ដើម្បីងាយស្រួល ក្នុងការឆែកឆេរ នៅហាងនំប៉័ងមួយ ប៉ុន្តែអ្នកវិទ្យាសាស្ត្រ បានរកឃើញថា វាអាចកំណត់អត្តសញ្ញាណ ជំងឺមហារីកផងដែរ ។ វេជ្ជបណ្ឌិតមកពីមជ្ឈមណ្ឌលស្រាវជ្រាវ Louise Pasteur ក្នុងការស្រាវជ្រាវក្យូតូ បានកែលម្អប្រព័ន្ធ ដើម្បីរកកោសិកាមហារីក នៅលើមីក្រូទស្សន៍ មានភាពត្រឹមត្រូវ ៩៩ ភាគរយ ។
ជំនួសឲ្យការស៊ើបអង្កេតប្រហោងដូ និងប្រហោងនំប៉័ងប្រព័ន្ធរៀបចំឡើងវិញ ដែលមានឈ្មោះ ថា Cyto-AisCAN ធ្វើការវិភាគ កោសិកាទឹកនោម ដើម្បីកំណត់ និងវាស់នុយក្លេអ៊ែរ របស់វា ដើម្បីកំណត់ថា តើវាមានជំងឺ ឬអត់ ។ BakeryScan ត្រូវបានចេញផ្សាយ ជាលើកដំបូងក្នុងឆ្នាំ ២០១៣ ត្រូវបានរចនាឡើង ដោយវិស្វករប្រព័ន្ធ កុំព្យួទ័រឈ្មោះ Hisashi Kambe បានលក់ការច្នៃប្រឌិតឲ្យទៅ Brain Co.។
បច្ចុប្បន្នវាត្រូវបានប្រើប្រាស់ ដោយហាងលក់រាយជាង ៤០០ កន្លែងនៅទូទាំងប្រទេសជប៉ុន ហើយមួយគ្រឿង មានតម្លៃ២០,០០០ ដុល្លារ។ BakeryScan ដំណើរការតាមរយៈកាមេរ៉ា ដែលត្រូវបានម៉ោននៅខាងលើថាស ឆែកខាងក្រោយ ៕
ដោយ៖លី ភីលីព