លីសប៊ុន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ថា លោក Antonio Costa នាយករដ្ឋមន្ត្រី ព័រទុយហ្គាល់ កាលពីថ្ងៃសៅរ៍ បានប្រកាសវិនិយោគទឹកប្រាក់ ៧ពាន់លានអឺរ៉ូ ស្មើនឹង៨,៣៣ពាន់លានដុល្លារ អាមេរិក ដើម្បីអភិរក្សព្រៃឈើ រហូតដល់ឆ្នាំ២០៣០ ។
គាត់បានថ្លែងនៅទីក្រុង Lousa នៅភាគកណ្តាលប្រទេស ព័រទុយហ្គាល់ថា “វាជាការវិនិយោគមួយ នៅក្នុងការប្រយុទ្ធប្រឆាំង នឹងភ្លើងឆេះព្រៃ និងឧបករណ៍សម្រាប់អភិរក្ស ប៉ុន្តែ វាត្រូវបានវិនិយោគទាំងអស់ នៅក្នុងការកែទម្រង់ហេដ្ឋារចនាសម្ព័ន្ធ ព្រៃឈើរបស់យើង ដែលមានន័យថា ដើម្បីបញ្ចៀសនូវវប្បធម៌តែមួយ ហើយបង្កើតឲ្យមានវាលដែលលាយឡំដោយព្រៃតូចៗផងដែរ ” ។
គាត់បានបញ្ជាក់យ៉ាងដូច្នេះថា ព្រៃឈើ គួរតែត្រូវបានពិចារណា ដែលជា “ប្រភពមួយនៃព្រទ្យសម្បត្តិ” ហើយអ្វីៗដែលមាន “បានបន្ថែមនូវតម្លៃ” ។
រដ្ឋាភិបាលបានសន្យាថា ឧបករណ៍ដ៏ច្រើនសន្ធឹកសន្ធាប់ នឹងត្រូវបានផ្តល់ឲ្យតាមតម្រូវការ និងបានផ្តល់ឲ្យអង្គការបណ្តុះដើមឈើ និងសហគមន៍ក្រុង ទំាងការថែទាំព្រៃឈើ និងប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា