ព័ត៌មានអន្តរជាតិ

ឥណ្ឌា និងអាមេរិក សន្យាពង្រឹងទំនាក់ទំនង វិស័យការពារជាតិ និងយោធា

បរទេស ៖ យោងាតាមអត្ថបទ ចេញផ្សាយ ដោយកាសែតចិនដេលី នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា មន្ត្រីកំពូលការពារជាតិ របស់អាមេរិក និងឥណ្ឌា កាលពីថ្ងៃសៅរ៍ បានឈានទៅដល់ការសន្យារួមគ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងផ្នែកយោធា រវាងគ្នានៅចំពេល ដែលក្តីព្រួយបារម្ភ ចំពោះការកើនឡើង នៃឥទ្ធិពលរបស់ប្រទេសចិននៅក្នុង តំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

រដ្ឋមន្ត្រីការពារជាតិ របស់អាមេរិកលោក Lloyd Austin និងរដ្ឋមន្ត្រីការពារជាតិរបស់ឥណ្ឌាលោក Rajnath Singh ត្រូវបានគេដឹងថាបានជួបគ្នានៅក្នុង
ទីក្រុងញូវដេលី កាលពីថ្ងៃសៅរ៍ ហើយបានថែមទាំងឈាន ទៅដល់ការព្រមព្រៀងគ្នា ក្នុងការបើកកិច្ចសហប្រតិបត្តិការ វិស័យការពារឲ្យកាន់តែស៊ីជម្រៅ ជាមួយគ្នាបន្ថែមទៀត។

លោក Austin បាននិយាយថា ឥណ្ឌាជាដៃគូសំខាន់ កាន់តែខ្លាំងឡើង ក្នុងការផ្លាស់ប្តូរសក្ដានុពលអន្តរជាតិ យ៉ាងឆាប់រហ័ស។ ខ្ញុំសូមបញ្ជាក់ជាថ្មី នូវការប្តេជ្ញា ចិត្តរបស់យើង ចំពោះភាពជា ដៃគូការពារជាតិ ជាមួយនឹងឥណ្ឌា និងការឆ្ពោះទៅមុខ យ៉ាងទូលំទូលាយ ជាមួយគ្នាដែលវានឹងក្លាយ ទៅជាសរសរគ្រឹះ នៃវិធីសាស្រ្តរបស់យើង ចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ។

គួរឲ្យដឹង ដែរថា លោក Austin គឺជាមន្ត្រីជាន់ខ្ពស់បំផុត ដែលបានធ្វើដំណើរបំពេញ ទស្សនកិច្ចមកដល់ប្រទេសឥណ្ឌា ចាប់តាំងតែពីការឡើង កាន់តំណែងជាផ្លូវការ របស់លោកប្រធានាធិបតីអាមេរិកថ្មី Joe Biden ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top