បរទេស៖ យន្តហោះចម្បាំងកោះ តៃវ៉ាន់ពីរគ្រឿង នៅថ្ងៃចន្ទនេះ តាមសេចក្តីរាយការណ៍ បានហោះបុកគ្នា ហើយនេះជាហេតុការណ៍បែបនេះ ទី៣ក្នុងពេលតែកន្លះឆ្នាំ ស្របពេលដែលកងកម្លាំងប្រដាប់អាវុធកោះនេះ កំពុងស្ថិតក្រោមសម្ពាធកើនឡើង ក្នុងដំណើរហោះស្ទាក់យន្តហោះចិនស្ទើរតែរៀងរាល់ថ្ងៃ។
ស្របពេលដែលកងទ័ពអាកាស តៃវ៉ាន់ ទទួលបានការហ្វឹកហាត់ដោយល្អ និងប្រដាប់ដោយអាវុធភាគច្រើនផលិតដោយអាមេរិកនោះ វារងការគ្របសង្កត់ដោយកងទ័ពចិន។ ទីក្រុងប៉េកាំងចាត់ទុកកោះកាន់ លទ្ធិប្រជាធិបតេយ្យនេះថាជាទឹកដីខ្លួន និងមិនដែលបដិសេធលើការប្រើប្រាស់កកម្លាំង ដើម្បីនាំយកកោះនេះមកគ្រប់គ្រងវិញនោះទេ។
មជ្ឈមណ្ឌលនៃទីបញ្ជាការសង្គ្រោះជាតិរបស់តៃវ៉ាន់ បាននិយាយថា យន្តហោះចម្បាំង F-5E របស់កងទ័ពអាកាសពីរគ្រឿង បានធ្លាក់ចូលក្នុងសមុទ្រក្បែរតំបន់ឆ្នេរភាគអាគ្នេយ៍របស់កោះតៃវ៉ាន់ ក្រោយហោះបុកគ្នាស្តែងៗនៅកណ្ដាលអាកាស ក្នុងខណៈធ្វើការហ្វឹកហាត់។
គួរបញ្ជាក់ថា យន្តហោះចម្បាំង F-5E ដែលផលិតដោយសហរដ្ឋអាមេរិក បានដាក់ចូលប្រើការនៅកោះតៃវ៉ាន់ ក្នុងចុងទសវត្ស១៩៧០ ហើយភាគច្រើនត្រូវបានដាក់ឲ្យចូលនិវត្តន៍ ប៉ុន្តែខ្លះនៅតែប្រើប្រាស់ សម្រាប់ការហ្វឹកហាត់ និងប្រើជាជំនួយសម្រាប់កងនាវាចម្បង៕ប្រែសម្រួល៖ប៉ាង កុង