បរទេស៖ កាសែតចិនដេលីនៅថ្ងៃចន្ទនេះ បានឲ្យដឹងថាអតីតប្រធានាធិបតីអាមេរិកលោក Donald Trump ដែលកន្លងទៅត្រូវបានលប់គណនេយ្យចេញពីបណ្តាញសង្គម Twitterនិង Facebookផងនោះតាំងតែពីថ្ងៃទី៦ខែមករាដោយសារហេតុការណ៍ ក្រុមអ្នកគាំទ្ររបស់លោកបានវាយប្រហារទៅលើអគររដ្ឋាភិបាលត្រូវបានគេដឹងថា បានត្រៀមផែនការរួចហើយក្នុងការបង្កើតបណ្តាញសង្គមថ្មីមួយដោយខ្លួនឯង ក្នុងរយៈពេល២ឬ៣ខែខាងមុខនេះ។
ការបញ្ជាក់ត្រូវបានធ្វើឡើងដោយទីប្រឹក្សាជាន់ខ្ពស់ របស់លោក Trump ទៅកាន់ក្រុមអ្នកកាសែតរបស់ the Fox News កាលពីថ្ងៃអាទិត្យម្សិលមិញ។លោក Jason Miller គឺជាអ្នកនាំពាក្យរបស់លោក Trump នៅក្នុងយុទ្ធនាការបោះឆ្នោតកាលពីឆ្នាំ ២០២០បានបន្តថាលោក Trump នឹងបង្ហាញខ្លួនសាជាថ្មីនៅក្នុងបណ្តាញសង្គមមួយ ដែលត្រូវលោកនឹងបង្កើតឡើងដោយខ្លួនឯងហើយវាគឺជាពេលវេលា ដែលត្រូវផ្លាស់ប្តូរទាំងស្រុង។
លោកបន្តថា៖បណ្តាញ សង្គមថ្មីនេះនឹងមានទ្រង់ទ្រាយ ធំដែលគ្រប់គ្នាពិតជាចង់បានវាខ្លាំងបំផុត។លោក Trump នឹងអាចនាំយកមនុស្សរាប់លាននាក់រាប់រយលាននាក់មកចូលរួម ក្នុងបណ្តាញសង្គមមួយនេះ ជាមិនខាន។
ទោះបីជាយ់ាងណាក្តីលោក Miller មិនបានបញ្ជាក់បន្ថែមអំពីព័ត៌មានលំអិតនៃបណ្តាញសង្គមនេះឡើយសូម្បីតែឈ្មោះឬរបៀបនៃការចូលលេងក្តីហើយក៏មិនទាន់មានការអះអាងណាមួយពីសំណាក់អង្គភាពរបស់លោក Trump នៅឡើយដែរ៕ ប្រែសម្រួល៖ស៊ុនលី