បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា កងកម្លាំងយោធារបស់អង់គ្លេស កំពុងត្រូវបានស្ថិត នៅក្នុងការសម្រេចចិត្តចុងក្រោយមួយ ដើម្បីអាចកាត់បន្ថយបន្ថែម ប្រមាណជា១ម៉ឺននាក់ទៀត ដែលវាត្រូវបានគេមើលឃើញថា
ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការបង្កើនចំនួនយោធាបែបរ៉ូបូតដ្រូន និងសព្វាវុធបច្ចេកវិទ្យាស្វ័យប្រវត្តិផ្សេងវិញ នាពេលខាងមុខ។
ប្រភពដដែល បានបញ្ជាក់ទៀតថា ការសម្រេចចិត្តនោះផងដែរ ក៏នឹងត្រូវធ្វើឲ្យមានការបាត់បង់ចំនួននៃរថក្រោះ និងយន្តហោះចម្បាំងមួយចំនួនផង ប៉ុន្តែតាមការបញ្ជាករបស់រដ្ឋាភិបាល អាចឲ្យយើងដឹងបានថា នឹងមានការកើនឡើង នៃចំនួននាវា
ចម្បាំងនាវាឃ្លាំមើល ព្រមទាំងនាវាមុជទឹកជំនួសវិញ។

ដូចនេះមានន័យថា ចំនួនយោធាជាទូទៅរបស់អង់គ្លេស នឹងត្រូវកាត់បន្ថយមកត្រឹមតែ ៧០ ០០០នាក់ប៉ុណ្ណោះ ទោះបីជាប៉ុន្មានឆ្នាំកន្លងមកនេះ ចំនួនយោធា ត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ក្តី ហើយតាមផែនការបន្ទាប់ លោករដ្ឋមន្ត្រីការពារជាតិអង់គ្លេស
Ben Wallace នឹងធ្វើសេចក្តីថ្លែងការណ៍ ដើម្បីលំអិតលើរឿងនេះ។

គួរឲ្យដឹងដែរថា នៅត្រឹមខែមករាឆ្នាំ២០២១ នៅមុនពេលដែលយោធាអង់គ្លេស ចំនួនជាង១ម៉ឺននាក់ នឹងត្រូវកាត់បន្ថយនោះ យោធាជាទូទាំងរបស់អង់គ្លេស មានប្រមាណជា៨០ ០១០នាក់ ហើយចំនួននេះ បានធ្លាក់ចុះពីចំនួនយោធា ដែលអង់គ្លេសធ្លាប់មានកាលពី
ឆ្នាំ២០១៥ ដែលមានប្រមាណជា៨៦ ០៨០នាក់៕
ប្រែសម្រួល៖ស៊ុនលី

