ព័ត៌មានអន្តរជាតិ

ការសិក្សា ៖ ត្រីបាឡែន ប្រែក្លាយពីក្តាន់តូចដើរ លើដីកាលពី ៥០ លានឆ្នាំមុន មុនពេលហែលក្នុង ទឹក

ប៉ាគីស្ថា ៖ ការសិក្សាបង្ហាញថា ប្រភេទសត្វ ដែលធំជាងគេនៅលើផែនដី ហែលឆ្លងកាត់មហាសមុទ្រ ប៉ុន្តែកាលពី៥០លានឆ្នាំ មុនសត្វត្រីបាឡែន បានដើរលើដីដោយជើងទំាង៤ របស់វា នេះបើយោងតាមការ ចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

សាស្រ្តាចារ្យ នៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ ភាគឥសាននៃរដ្ឋ Ohio បានបង្ហាញថា សត្វដ៏ធំគឺជាកូនចៅ របស់សត្វក្តាន់បុរាណ ដែលត្រូវបានគេស្គាល់ថា Indohyus ។ តាមរយៈការស្រាវជ្រាវ អំពីការវិវត្ដន៍របស់អំបូលសត្វទឹក រាប់បញ្ចូលទាំងសត្វដំរីទឹក ទៅរកត្រីបាឡែន Hans Thewissen បានរកឃើញហ្វូស៊ីល ដែលមានអាយុ ៤៧ លានឆ្នាំ នៅប្រទេសប៉ាគីស្ថាន មានទំហំប៉ុនសត្វកញ្ជ្រោង ជាមួយនឹងរាងកាយ និង កន្ទុយពន្លូត ។

ឆ្អឹងជាប់នឹងស្រទាប់ភក់ឆ្លុះ លក្ខណៈនៃត្រីបាឡែនសម័យថ្មី ជាឆ្អឹងលើចន្លោះត្រចៀកកណ្តាល និងរចនាសម្ព័ន្ធ លលាដ៍ក្បាល។ ចំណែកThewissen និងក្រុមរបស់លោក ក៏បានកំណត់ថា Indohyus បានគ្រវីនៅក្នុងទឹកដូចជាសត្វដំរីទឹក ក្នុងការស្វែង រកចំណីអាហារ និងជាមធ្យោបាយមួយ ដើម្បីចៀសវាងសត្វរំពា ដែលជាយថា ហេតុនាំឲ្យពួកគេផ្លាស់ប្តូរ ពីដីទៅរបៀបរស់នៅក្នុងទឹក យ៉ាងពេញលេញ ។

លោក Since Darwin អ្នកវិទ្យាសាស្ត្រ បានដឹងថា ត្រីបាឡែនបានប្រែក្លាយពីថនិកសត្វ ដែលធ្លាប់ដើរលើដី ប៉ុន្តែមួយណា នៅតែជាអាថ៌កំបាំងនៅឡើយ។ ទោះយ៉ាងណាតំណដែលបាត់ត្រូវ បានគេភ្ជាប់ជាមួយគ្នា នៅពេល Thewissen និងក្រុមរបស់លោកបានរកឃើញ ហ្វូស៊ីលនៅប៉ាគីស្ថាន៕ដោយ៖លី ភីលីព

Most Popular

To Top