បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា អណ្តូងប្រេងឆៅ និងហ្គាសជាច្រើនទៀត នឹងត្រូវបានខួង នៅក្នុងតំបន់សមុទ្រខាងជើង ដោយប្រទេសអង់គ្លេស ។
ការប្រកាស និងសម្រេចចិត្ត ត្រូវបានធ្វើឡើងដោយរដ្ឋាភិបាល អង់គ្លេស នេះផងដែរ ក៏កំពុងត្រូវបានគេមើលឃើញថា បានធ្វើឲ្យក្រុមអ្នកយុទ្ធនាការ និងសកម្មជន បរិស្ថាន មានការខឹង សំបារយ៉ាងខ្លាំង ទោះបី ជាយ៉ាងណាក្តីក្រុមរដ្ឋមន្ត្រី បាននិយាយថា ការអនុញ្ញាតឱ្យបន្តការខួងនេះ នឹងត្រូវបានផ្តល់ឲ្យ ដើម្បីជាផ្នែកមួយ នៃការផ្លាស់ប្តូរយ៉ាងប្រុង ប្រយ័ត្នចេញពីការ ប្រើប្រាស់ថាមពលឥន្ធនៈហ្វូស៊ីល និងព្រមទាំងការការពារ ការងារ និងសេដ្ឋកិច្ចជាតិផងដែរ។
ជាការឆ្លើយតប ក្រុមអ្នកបរិស្ថាន និយមបាននិយាយថា ថាមពលហ្វូស៊ីល ដែលជីកយកមកហើយ និងបានស្តុកទុកបច្ចុប្បន្ន គឺមានសមល្មមនិងគ្រប់គ្រាន់ រួចទៅហើយ ដើម្បីបំផ្លាញ បរិស្ថានធម្មជាតិ នៅលើភពផែនដី យើងនេះ។
បន្តលើសនេះ ផងដែរ ក្រុមអ្នកបរិស្ថាន និយមទាំងនោះបានបញ្ជាក់ទៀតថា រដ្ឋាភិបាល ជាក់ស្តែង គួរតែបានសម្រេចចិត្ត ក្នុងបដិសេធ ចំពោះការផ្តល់អជ្ញាបណ្ណ ទៅកាន់ក្រុរមហ៊ុន រុករករ៉ែទាំងនោះ៕
ប្រែសម្រួល៖ស៊ុនលី