ព័ត៌មានអន្តរជាតិ

ការសិក្សាស្រាវជ្រាវ៖ ហ្សែន Zombie នឹងធ្វើមានជីវិត និងរីកធំធាត់ការបន្ថែមក្នុងខួរក្បាល អស់រយៈពេលជាច្រើនម៉ោង បន្ទាប់ពីមនុស្សនោះស្លាប់

ការស្រាវជ្រាវភាគច្រើន បានបង្ហាញថា អ្វីៗទាំងអស់ នៅក្នុងខួរក្បាលនឹងឈប់ នៅពេលមនុស្សម្នាក់ ត្រូវបានគេប្រកាសថា ស្លាប់បាត់ទៅហើយ ប៉ុន្តែការស្រាវជ្រាវថ្មីមួយ បានបង្ហាញថា ហ្សែនមួយចំនួនមានជីវិតរស់ភ្លាមៗ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ក្រុមមួយមកពីសាកលវិទ្យាល័យ Illinois Chicago (UIC) បានរកឃើញថា ហ្សែនខ្មោចឆៅទាំងនេះ ជាកោសិការលាកហៅថា កោសិការបង្កើនសកម្មភាព និងរីកលូតលាស់ ទៅជាសមាមាត្រខ្ពង់ខ្ពស់។ ក្រុមអ្នកស្រាវជ្រាវ បានសង្កេតមើលសកម្មភាព ក្នុងការបង្ហាញហ្សែន នៅក្នុងជាលិកាខួរក្បាលស្រស់ និងបានសង្កេតឃើញពួកវាដុះពន្លាតដៃវែង ដូចជាការបន្ថែមរយៈពេលជាច្រើនម៉ោង ក្រោយពេលស្លាប់។

ទោះបីជាឃើញហ្សែន មានជីវិតរស់រវើក ក្រោយពេលមរណភាព អាចស្តាប់ទៅដូចជាចម្លែកក៏ដោយ ប៉ុន្តែអ្នកជំនាញនិយាយថា វាមិនមែនជាការភ្ញាក់ផ្អើលទេ ពីព្រោះកោសិកាទាំងនេះ មានភារកិច្ចសម្អាតវត្ថុ បន្ទាប់ពីរងរបួសខួរក្បាល ដូចជាការដកអុកស៊ីសែន ឬដាច់សរសៃឈាមខួរក្បាល។

លោកវេជ្ជបណ្ឌិត Jeffrey Loeb សាស្ត្រាចារ្យ John S. Garvin និងជាប្រធាន ផ្នែកសរសៃប្រសាទនិងនីតិសម្បទា នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ UIC មានប្រសាសន៍ថា ការសិក្សាភាគច្រើនសន្មតថាអ្វីៗទាំងអស់ នៅក្នុងខួរក្បាលឈប់ នៅពេលដែលបេះដូងឈប់លោត ប៉ុន្តែនេះមិនមែនដូច្នោះទេ។

ការរកឃើញរបស់យើងនឹងចាំបាច់ ដើម្បីបកស្រាយការស្រាវជ្រាវ លើជាលិកាខួរក្បាលរបស់មនុស្ស ហើយយើងមិនទាន់ បានវាយតម្លៃការផ្លាស់ប្តូរទាំងនេះទេ រហូតមកដល់ពេលនេះ។
ការសិក្សានេះ បានវិភាគលើជាលិកាខួរក្បាលស្រស់ៗ ត្រូវបានប្រមូលអំឡុង ការវះកាត់ខួរក្បាលស្តង់ដាររបស់បុគ្គល មានជំងឺសរសៃប្រសាទ។ ក្រុមស្រាវជ្រាវ បានរកឃើញថា ប្រហែលជា ៨០ ភាគរយនៃហ្សែន ដែលបានវិភាគ នៅតែមានស្ថេរភាព ក្នុងរយៈពេល ២៤ ម៉ោង៕ ដោយ៖លី ភីលីព

Most Popular

To Top