ព័ត៌មានអន្តរជាតិ

ន័រវេសនិងអាល្លឺម៉ង់ បញ្ជាទិញនាវាមុជទឹក ជាច្រើនគ្រឿងពី Thyssenkrupp

បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ប្រទេសន័រវេសបានធ្វើការបញ្ជាទិញនាវាមុជទឹកចំនួន៤ គ្រឿងពីក្រុមហ៊ុន Thyssenkrupp ជាមួយនឹង
ទឹកប្រាក់ទំហំរហូត ទៅដល់៥,៣ពាន់លានដុល្លារខណៈដែល អាល្លឺម៉ង់ក៏បានបញ្ជាទិញនាវាចម្បាំងពីក្រុមហ៊ុន ដូចគ្នានេះចំនួន២គ្រឿងផ្សេងទៀតផងដែរ។

កុងចុះហត្ថលេខាទិញលក់ដោយប្រទេសជា សមាជិករបស់អង្គការណាតូទាំងពីរនេះនឹងត្រូវធ្វើឡើង នៅក្នុងរដូវក្តៅខាងមុខនេះហើយហើយជឿជាក់ដែរថានាវាចម្បាំងដំបូង នឹងអាចត្រូវបានដឹកជញ្ជូន
ចេញនៅក្នុងឆ្នាំ២០២៩ នេះបើយោងតាមការបញ្ជាក់បន្ថែមដោយរដ្ឋាភិបាលក្រុង Oslo។

កាលពីឆ្នាំ២០១៧ កន្លងមករដ្ឋាភិបាលនៃ ប្រទេសន័រវេសនិងប្រទេសអាល្លឺម៉ង់ក៏ធ្លាប់បានយល់ព្រម ក្នុងការផលិតនាវាចម្បាំងរួមគ្នាផងដែរនៅក្នុង ផ្នែកមួយនៃកិច្ចសហប្រតិបត្តិការទ្វេរភាគី រវាងប្រទេស
ទាំងពីរហើយក៏ធ្លាប់បានបញ្ជាក់ពី ផែនការចុះហត្ថលេខាជាមួយនឹងក្រុមហ៊ុន Thyssenkrupp តាំងតែពីឆ្នាំ២០១៩ផងដែរ។

គួរឲ្យដឹងដែរថា Thyssenkrupp គឺជាដៃគូសហការជាមួយនឹងគម្រោងផលិតនាវាចម្បាំង របស់ប្រទេសន័រវែសដែលត្រូវបានគេស្គាល់ឈ្មោះថា Kongsberg Gruppen ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top