មូស្គូ៖ប្រធានគណៈកម្មាធិការអូឡាំពិក របស់ប្រទេសនេះបាននិយាយថា ប្រទេសរុស្ស៊ីចង់បានតន្ត្រីដោយអ្នកនិពន្ធបទភ្លេងនៅសតវត្សរ៍ទី ១៩ គឺលោក Pyotr Tchaikovsky ធ្វើជាភ្លេងជាតិសម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកទីក្រុង តូក្យូយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
ឈ្មោះក្រុមទង់ជាតិ និងចម្រៀងជាតិរបស់រុស្ស៊ីត្រូវបានហាមឃាត់អស់រយៈពេល២ ឆ្នាំពីព្រឹត្តិការណ៍អូឡាំពិក និងជើងឯកពិភពលោកកាលពីខែធ្នូ។ ប្រធានគណៈកម្មាធិការអូឡាំពិករុស្ស៊ី លោក Stani slav Pozdnyakov បាននិយាយថា ក្រុមមន្រ្តីបានពិភាក្សារួចហើយអំពីការដកស្រង់របស់ Tchaiko vsky ជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិហើយកំពុងរង់ចាំការអនុម័ត។
Pozdnyakov បានបន្តថា លោកបានរកឃើញការសម្របសម្រួលមួយសម្រាប់គ្រប់ភាគីទាំងអស់ ហើយលោកសង្ឃឹមថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិនឹងទទួលយកសំណើរបស់យើងក្នុងរយៈពេលខ្លី។ Pozdnyakov បានបន្ថែមថា lokTchaikovsky ជាជនជាតិរុស្ស៊ី ចំណែកតន្ត្រីរបស់លោកគួរតែត្រូវបានគេចាត់ទុកថាជាផ្នែកមួយនៃកេរ្តិ៍ដំណែលតន្រ្តីពិភពលោក។
តុលាការអាជ្ញាកណ្តាលសម្រាប់កីឡានៅខែនេះបានរារាំងជម្រើសដំបូងរបស់ប្រទេសរុស្ស៊ីសម្រាប់កីឡាអូឡាំពិកដែលជាបទចនហរៀងប្រជាប្រិយស្នេហាជាតិ “Katyusha”។ វាបានដកស្រង់បទប្បញ្ញត្តិមួយលើសេចក្តីសម្រេចកាលពីខែធ្នូថា ក្រុមនេះមិនអាចប្រើប្រាស់បទចម្រៀងណាដែលផ្សារភ្ជាប់នឹងប្រទេសរុស្ស៊ីទេ ។
ទោះយ៉ាងណាក៏ដោយ CAS មិនបានបញ្ជាក់ឲ្យបានពេញលេញមានន័យថា ការអនុវត្តជាក់ស្តែង – ថា តើវានឹងរារាំងតន្ត្រីផ្សេងទៀតដោយអ្នកនិពន្ធរុស្ស៊ី ឬថាតើមន្រ្តីរុស្ស៊ីគួរតែត្រូវបានអនុញ្ញាតឲ្យជ្រើសរើសទាល់តែសោះ៕ដោយ៖លី ភីលីព




