ព័ត៌មានអន្តរជាតិ

ផែនទីជីវិតអាថ៌កំបាំង បង្ហាញកន្លែងសត្វមិនស្គាល់ទំនង រស់នៅលើផែនដី ខណៈអ្នកវិទ្យាសាស្ត្រថា ៨០ ភាគរយ នៃប្រភេទសត្វ មិនទាន់រកឃើញនៅទេ

យោងតាមអ្នកអភិវឌ្ឍន៍ បានឲ្យដឹងថា ផែនទីអន្តរកម្មមួយ បានបង្ហាញចំណុចត្រឹមតែ ៨០ភាគរយនៃ ផែនទីជីវិតអាថ៌កំបាំង មិនទាន់ត្រូវបានរកឃើញ នៅលើភពផែនដី ដោយពួកគេគិតថា កំពុងលាក់ខ្លួននៅឡើយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ផែនទីអន្តរកម្មដំបូងបង្អស់របស់ពិភពលោក ត្រូវបានបង្កើតឡើង ដោយអ្នកវិទ្យាសាស្ត្រ មកពីសាកលវិទ្យាល័យYale ហើយនឹងជួយអ្នកជំនាញ តាមដានប្រភេទសត្វ ដែលមិនស្គាល់លាក់ខ្លួន នៅក្នុងស្រមោល។ ការងារនេះបានរកឃើញថា មានតែ ១០ ទៅ ២០ ភាគរយនៃប្រភេទសត្វ ត្រូវបានរកឃើញដោយអ្នកវិទ្យាសាស្ត្រ ដែលភាគច្រើនទំនងជា នៅប្រទេសប្រេស៊ីល ឥណ្ឌូណេស៊ី និងម៉ាដាហ្គាស្ការ។

ការប្រែប្រួលអាកាសធាតុ ការបំផ្លាញទីជម្រកពីសកម្មភាពមនុស្ស និងអង្គហេតុដទៃទៀត ក្រុមនេះនិយាយថា វាជាការប្រយុទ្ធប្រឆាំងនឹងពេលវេលា ដើម្បីតាមដានប្រភេទសត្វ មុនពេលពួកវា បាត់អស់ជារៀងរហូត។

អ្នកសិក្សាសាស្រ្តាចារ្យ Walter Jetz បាននិយាយថា គ្មានការសង្ស័យទេថា ប្រភេទសត្វជាច្រើននឹងផុតពូជ មុនពេលយើងបានដឹងអំពីអត្ថិភាពរបស់វា ឬពិចារណាពីជោគវាសនារបស់ពួកវា។

ខ្ញុំមានអារម្មណ៍ថា ភាពល្ងង់ខ្លៅបែបនេះ គឺមិនអាចលើកលែងបានទេ ហើយយើងជំពាក់មនុស្សជំនាន់ក្រោយ ដើម្បីបិទគម្លាតចំណេះដឹងទាំងនេះ យ៉ាងឆាប់រហ័ស។ វាកើតឡើងមិនដល់មួយទសវត្សឡើយ បន្ទាប់ពីអ្នកបរិស្ថាន នៃវិទ្យាសាកលវិទ្យាល័យ Yale បានដឹកនាំគម្រោង“ ផែនទីនៃជីវិត” ដោយពិពណ៌នា អំពីការបែងចែកប្រភេទសត្វ ដែលគេស្គាល់ទូទាំងពិភពលោក។

កិច្ចការចុងក្រោយរបស់ក្រុមនេះ គឺមានមហិច្ឆតាជាងនេះទៅទៀត ហើយប្រហែលជាសំខាន់ ព្រោះវាអាចជួយដល់ការរកឃើញ និងអភិរក្សជីវចម្រុះ នៅជុំវិញពិភពលោក។

យោងតាមអ្នកនិពន្ធនាំមុខ Pario Moura នៃសាកលវិទ្យាល័យសហព័ន្ធនៃ Paraibaថា ការសិក្សាផ្លាស់ប្តូរការផ្តោតអារម្មណ៍ ពីចំនួនប្រភេទដែលមិនស្គាល់ មានទៅកន្លែង និងអ្វីដែលពួកគេមាន៕ ដោយ៖លី ភីលីព

Most Popular

To Top