អូទ្រីស៖ ការស្រាវជ្រាវថ្មីអះអាងថា ស្ត្រីមានការវិវត្តត្រគាកធំជាងបុរស ពីព្រោះបុព្វបុរសដំបូងរបស់យើងបានដាក់ក្រាប់ពងរាប់លានឆ្នាំមុន ហើយស្រ្តីក៏មានតួនាទីសំខាន់ក្នុងការបង្កើតកូនដោយសារក្បាលរបស់ទារកធំបំផុត នៃរាងកាយរបស់ពួកគេ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
អស់រយៈពេលជាច្រើនឆ្នាំត្រូវបានគេគិតថា ហេតុផលដែលស្ត្រីមានឆ្អឹងត្រគាកធំទូលាយគឺថា មនុស្សស្រីមានត្រគាកសម្រាប់បង្កើតកូន ដើម្បីធ្វើឲ្យមានការឆ្លងកាត់ទារកដែលមានខួរក្បាលធំ។ ព្រោះក្បាលរបស់ទារកគឺជាផ្នែកធំបំផុត នៃរាងកាយរបស់ពួកគេ ហើយឆ្អឹងត្រគាកត្រូវការ ឲ្យកាន់តែទូលំទូលាយចំពោះស្ត្រីដើម្បីផ្ទុកវា។
ប៉ុន្តែការរកឃើញថ្មីដែលនឹងផ្តល់នូវអត្ថន័យថ្មីដល់ឃ្លាថា “ ធ្វើជាកូនចិញ្ចឹម” និយាយថា ត្រគាកស្រីធំទូលាយត្រឡប់ឆ្ងាយជាងនោះទៅទៀត។ លោក Barbara Fischer និងសហការីមកពីសាកលវិទ្យាល័យ Vienna បានធ្វើការស្រាវជ្រាវរបស់ពួកគេនៅបរិស្ថានវិទ្យា និងការវិវត្តន៍។ គ្មានឆ្អឹងណាមួយនៅក្នុងខ្លួនមនុស្សមានទំហំខុសគ្នារវាងបុរស និងស្ត្រីដូចជាឆ្អឹងត្រគាករបស់មនុស្ស ហើយដូច្នេះវាគឺជាវិធីដែលគួរឲ្យទុកចិត្តបំផុតនៃភាពខុសគ្នារវាងភេទ។
ប៉ុន្តែហេតុផលដែលមានឆ្អឹងត្រគាក ធំទូលាយចំពោះស្ត្រីមានការពន្យល់មួយទៀតក្រៅពីការសម្រាលកូន ក៏ដូចជាសត្វមានកូនតូចៗ ចំណែកសត្វ Virginia opossum បានផ្តល់កំណើតដល់កូនដែលមានទំហំ ត្រឹមតែមួយពាន់នៃទំហំរបស់ម្តាយក៏មានត្រគាកធំទូលាយដែរ៕
ដោយ៖លី ភីលីព


