ព័ត៌មានអន្តរជាតិ

ការវិភាគថ្មី៖ គ្រោងឆ្អឹងអាយុ ៨០០,០០០ ឆ្នាំនៃបុព្វបុរសមនុស្ស ជាមនុស្សប្រុស ចាប់តាំងពីការរកឃើញ នៅទសវត្សឆ្នាំ១៩៦០ តាមពិតជាស្រី

អេស្ប៉ាញ៖ ការសិក្សាស្រាវជ្រាវថ្មីបានបង្ហាញថា គ្រោងឆ្អឹងដែលមានអាយុ ៨០០,០០០ ឆ្នាំជាបុព្វបុរសមនុស្សពីបុរាណរបស់ដូនតារបស់មនុស្សសម័យទំនើប គឺជារបស់ស្ត្រីមិនមែនជាបុរសដូចការស្មានពីមុន បន្ទាប់ពីរកឃើញគ្រោងឆ្អឹងនេះនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ការផ្លាស់ប្តូរយេនឌ័រសម្រាប់គ្រោងឆ្អឹង ដែលពីមុនត្រូវបានគេស្គាល់ថា ជាក្មេងប្រុសឈ្មោះ Gran Dolina បានកើតឡើង បន្ទាប់ពីអ្នកស្រាវជ្រាវ បានប្រើបច្ចេកទេសទំនើបដើម្បីវិភាគជាលិកាធ្មេញដោយរកឃើញថា វាជារបស់ក្មេងស្រីមានអាយុចន្លោះពី ៩ ទៅ ១១ ឆ្នាំ។ គ្រោងឆ្អឹងនេះគឺជាឧទាហរណ៍មួយនៃបុព្វបុរស Homo ត្រូវបានគេជឿថា ជាបុព្វបុរសធម្មតាចុងក្រោយបានចែករម្លែកដោយ Homo sapiens និង Neanderthals មុនពេលដែលពូជទាំង២បែកគ្នា។

គ្រោងឆ្អឹង Grand Dolina ត្រូវបានរកឃើញនៅទីតាំងបុរាណវិទ្យាអេស្ប៉ាញនៅទសវត្សឆ្នាំ ១៩៦០ ហើយក្រោយមកវាត្រូវបានគេកំណត់ថា ពួកគេបានស្លាប់ បន្ទាប់ពីត្រូវបានសម្លាប់ និងបរិភោគដោយកុលសម្ព័ន្ធគូប្រជែង។ អ្នកវិទ្យាសាស្រ្តមិនដឹងថា តើភេទពិតប្រាកដយ៉ាងម៉េចទេ រហូតដល់ការសិក្សានេះជាមួយនឹងគំនិតថា វាជាក្មេងប្រុសម្នាក់ចេញពីសៀវភៅកុមារនៅកន្លែងជីកសរសេរដោយលោក José Maria Bermúdez de Castro កាលឆ្នាំ ២០០២ ឈ្មោះថា El Chico De La Gran Dolina។

អ្នកស្រាវជ្រាវាបានធ្វើការសិក្សានៅ Cecilla Garcia បាននិយាយថា នៅពេលនេះគេមិនទាន់ដឹងថា ហ្វូស៊ីលនេះជាភេទបែបណាឡើយ ដូច្នេះឈ្មោះរបស់បុរសត្រូវបានជ្រើសរើស ប៉ុន្តែវាអាចជាភេទស្រីពិតប្រាកដតែម្តង៕

ដោយ៖លី ភីលីព

Most Popular

To Top