ព័ត៌មានអន្តរជាតិ

អាមេរិក នឹងចាប់ផ្តើមធ្វើការ ចែកចាយវ៉ាក់សាំង Johnson & Johnson ចំនួន១១លានដូស លើកដំបូងនៅសប្តាហ៍ក្រោយ

បរទេស៖ យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនបានប្រកាសអំពីផែនការរបស់ខ្លួន ក្នុងការចែកចាយវ៉ាក់សាំងប្រភេទ Johnson&Johnson ជាលើកដំបូងនៅក្នុងប្រទេសរបស់ខ្លួន ក្នុងទំហំប្រមាណជា១១លានដូសចាប់ពីសប្តាហ៍ក្រោយនេះតទៅហើយ។

ផែនការនេះត្រូវបានគេមើលឃើញថា គឺជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែងរបស់អាមេរិក ក្នុងការធ្វើឲ្យបានការចាក់វ៉ាក់សាំងជូលពលរដ្ឋរបស់ខ្លួនឲ្យបាន២០០លានដូស នៅក្នុងរយៈពេល១០០ថ្ងៃដំបូង នៃការឡើងកាន់តំណែងរបស់លោកប្រធានាធិបតីអាមេរិក Joe Biden ។

យោងតាមការបញ្ជាក់របស់លោក Jeff Zients អ្នកសម្របសម្រួលរបស់សេតវិមាន បានបញ្ជាក់ថាទោះបីជាយ៉ាងណាក្តីអាមេរិកកំពុងស្ថិត នៅលើផ្លូវទៅរកការសម្រេចតាមផែនការនៅឡើយ ហើយជាពិសេសផែនការចាក់វ៉ាក់សាំងជូនមនុស្សពេញវ័យ ឲ្យបានគ្រប់គ្នាទាំងអស់នៅត្រឹមខែឧសភាខាងមុខផងដែរ។

គួរឲ្យដឹងដែរថាក្រុមហ៊ុនផលិតវ៉ាក់សាំងទាំងពីរគឺ Pfizer និង Moderna បានដាក់ផែនការហើយថានឹងសម្រេចផលិតឲ្យបានវ៉ាក់សាំងចំនួន២២០លានដូសរៀងខ្លួន នៅត្រឹមត្រីមាសដំបូងនៃឆ្នាំ២០២១នេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top