អាមេរិក៖ ការលើកពេលនៃការ ធ្វើសាកល្បងតរយៈកម្ពស់បាញ់បង្ហោះរ៉ុក្កែត SN11របស់ក្រុមហ៊ុនអវកាសយក្សសហរដ្ឋអាមេរិក SpaceX ដោយសារតែអ័ព្ទក្រាស់គ្របដណ្តប់លើចំណុចចាប់ផ្តើមនេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
រ៉ុក្កែតដ៏ធំបានគ្រោងនឹងហោះចេញ ពីកន្លែងធ្វើតេស្តិ៍របស់ក្រុមហ៊ុននៅ Boca Chica រដ្ឋតិចសាស់កាលពីថ្ងៃសុក្រ ប៉ុន្តែវាហាក់ដូចជាម្តាយធម្មជាតិ មានផែនការផ្សេងទៀតហើយបានជំរុញការធ្វើតេស្តិ៍នេះនៅថ្ងៃច័ន្ទវិញ។ លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន SpaceX បានបង្ហោះនៅលើTwitter ថា Sn11 កំពុងឈររហូតដល់ថ្ងៃច័ន្ទ ហើយយើងត្រូវការការពិនិត្យបន្ថែមគឺចាំបាច់ ដើម្បីធ្វើឲ្យអស់ពីសមត្ថភាពដើម្បីចុះចតឲ្យល្អប្រសើរ។
មុនពេលប្រកាសនោះមន្រ្តី បានជម្លៀសចេញពីភូមិ Boca Chica ហើយក្រុមហ៊ុនគ្រប់គ្រងដោយលោក Elon Musk បានធ្វើតេស្តិ៍ម៉ាស៊ីន Raptor ដែលទទួលបានជោគជ័យ ចំណែកសញ្ញាទាំងអស់ដែលបង្ហាញ ពីការចាប់ផ្តើមនេះគឺ “GO GO” ។
ពិភពលោកបានរង់ចាំការមមើលជាលើកទី២ បន្ទាប់ពីក្រុមហ៊ុនរបស់លោក Elon Musk បានបង្ហោះ រ៉ុក្កែតSN11ត្រូវបានបំពេញដោយឥន្ធនៈ ហើយភូមិ Boca Chica ត្រូវបានជម្លៀសចេញ។ អ័ព្ទក្រាស់កំពុងវិលចូលតំបន់យឺតៗ ប៉ុន្តែប្រហែលម៉ោង ៣:៤៥ ល្ងាចក្នុងស្រុក។
ភ្លាមៗបន្ទាប់ពីក្រុមមន្រ្តីស្រុកបានបិទផ្លូវនៅជុំវិញ Boca Chica បែរជាបញ្ជាក់ថា ការចាប់ផ្តើមនឹងមិនដំណើរការនៅថ្ងៃនេះទេ។ កិច្ចប្រជុំរបស់ក្រុមហ៊ុន Spacex គឺត្រូវបញ្ជូន SN11 រយៈចម្ងាយ៦ ម៉ាយល៍ទៅក្នុងអាកាសលើផែនដីហើយ បន្ទាប់មកបើកចំហៀងរបស់វា មុនពេលតម្រង់ទិសឡើងវិញសម្រាប់ការចុះចត៕
ដោយ៖លី ភីលីព