ព័ត៌មានអន្តរជាតិ

ស្នាមជើងមនុស្សបុរាណ រកឃើញនៅលើឆ្នេរ ខ្សាច់អេស្ប៉ាញ ជាដានជើងក្មេងម្នាក់ លើដីខ្សាច់កាលពី ១០០,០០០ ឆ្នាំមុន

អេស្ប៉ាញ ៖ ការសិក្សាបង្ហាញថា ស្នាមជើងត្រូវបានរកឃើញ នៅលើឆ្នេរខ្សាច់នៅលើឆ្នេរ ខ្សាច់អេស្ប៉ាញ បានបន្សល់ទុក ដោយកូនរបស់មនុស្សបុរាណ “Neanderthal” កាលពី ១០០,០០០ ឆ្នាំមុន ដែលវាលោតមិនទៀង ទាត់ដូចជារាំកាលពីសម័យនោះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ស្នាមជើងត្រូវបានគេរកឃើញ ដោយសារតែអាកាសធាតុបង្ក ឲ្យមានព្យុះ និងជំនោរខ្ពស់ នៅខែមិថុនាឆ្នាំ ២០២០ ហើយត្រូវបានប្រទះ ឃើញដោយជីវវិទូមួយគូដើរលើដីខ្សាច់ ។ ពួកគេបានជំពប់ដួល ក្រោយមកត្រូវបានបង្ហាញថា ជារណ្តៅទឹក របស់មនុស្សបុរាណ “Neanderthal” មានអាយុកាល ១០០.០០០ ឆ្នាំទៅនឹងសម័យកាល Pleistocene ។

តំបន់នោះស្ថិតនៅលើឆ្នេរ Matalascanas ក្នុងប្រទេសអេស្ប៉ាញ នៅចន្លោះ Huelva និង Cadiz ហើយជាកន្លែង ដែលបុព្វបុរស របស់មនុស្សសម័យទំនើប តាមប្រមាញ់ស្វែងរកអាហារសមុទ្រ ហើយថែមទាំងឲ្យកូន ៗ របស់ពួកគេលេង នៅក្នុងទឹកក្បែរសត្វផង។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រ ផ្នែកបុរាណវិទ្យា មកពីសាកលវិទ្យាល័យ Huelva និយាយថា នេះគឺជាចំណុចដំបូងគេ នៃស្នាមជើងមនុស្សបុរាណ “Neanderthal” នៅលើឧបទ្វីប Iberian ។ យ៉ាងហោចណាស់ មានស្នាមជើងចំនួន ៨៧ ត្រូវបានគេរកឃើញ នៅទីតាំងនោះរួមទាំងភ័ស្តុតាង នៃកុមារបុរាណ ដែលកំពុងលោត ហើយអាចរាំតាមខ្សាច់ផងដែរ ។

យោងតាមអ្នកនិពន្ធការសិក្សា លោក Eduardo Mayoral បានឲ្យដឹងថា ពួកគេត្រូវបានគេរកឃើញ នៅទីតាំងមួយដែលត្រូវបានបង្ហាញយឺត ៗ ដោយសារតែការបូមខ្សាច់ ។ លោកបន្តថា វាពិបាកជាងមុនក្នុងការ តាមដានមនុស្សបុរាណ នៅដំណាក់កាលដំបូង ព្រោះមិនមានឆ្អឹង ឬកាលបរិច្ឆេទវិភាគទេដូច្នេះពួកគេពឹងផ្អែកលើស្នាមជើង និងកំណត់ត្រាហ្វូស៊ីលផ្សេងទៀត៕ ដោយ៖លី ភីលីព

Most Popular

To Top