វ៉ាស៊ីនតោន ៖ មន្រ្តីរដ្ឋាភិបាលអាមេរិក បានដាក់សម្ពាធការទូត លើសម្ព័ន្ធមិត្ដកូរ៉េខាងត្បូង ឲ្យចូលរួមចំណែក ដល់ក្រុមចម្រុះយោធា ដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធ នៅក្នុងសង្គ្រាមឈូងសមុទ្រ ឆ្នាំ១៩៩០-៩១ ដោយលើកឡើងថា តួនាទីរបស់ខ្លួនអាចប៉ះពាល់ ដល់ដំណើរអនាគត នៃទំនាក់ទំនងទ្វេភាគី។
សម្ពាធនោះដែរ បានកើតឡើងនៅពេល ដែលលោក បាន គីមូន ដែលជាអគ្គនាយករង ទទួលបន្ទុកកិច្ចការបរទេសសហរដ្ឋអាមេរិក នៅក្រសួងការបរទេសក្រុសេអ៊ូល បានជួបជាមួយលោក Carl Ford ដែលជាអនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ក្នុងដំណើរទស្សនកិច្ច នៅទីក្រុងវ៉ាស៊ីនតោន ក្នុងរយៈពេលដ៏ខ្លីមួយ មុនប្រតិបត្ដិការ វារប្រហារប្រឆាំងនឹងអ៊ីរ៉ាក់។
យោងតាមឯកសារ ដែលបានផ្សព្វផ្សាយថា ក្នុងជំហាន នៃការចរចាររបស់ពួកគេ លោក Ford បានឲ្យដឹងអំពីការផ្ទេរបុគ្គលិកផ្នែកពេទ្យ ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត និងគូសបញ្ជាក់ពីតម្រូវការ សម្រាប់ទីក្រុងសេអ៊ូល ក្នុងការជំរុញឱ្យមានការ ដាក់ពង្រាយផ្សេងទៀត។
លោក Ford ក៏បានឲ្យដឹងផងដែរថា ប្រសិនបើយោធាអាមេរិក ទទួលរងនូវបុព្វហេតុណាមួយសាធារណៈជនអាមេរិក នឹងយកចិត្តទុកដាក់ចំពោះកម្រិត នៃការគាំទ្រពីបណ្តាប្រទេសជាមិត្ត – ការកត់សម្គាល់ដែលទំនងជាបានបន្ថែម សម្ពាធលើទីក្រុងសេអ៊ូលក្នុងការ ចូលរួមចំណែកដល់សម្ព័ន្ធ ភាពនេះ។
ឯកសារនេះក៏មានបង្ហាញផងដែរថា លោក Richard Solomon ជាអគ្គលេខាធិការដ្ឋាន ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកតាមវិធី ដែលអ្នកចង់បានតាមការស្នើសុំ ពីសហរដ្ឋអាមេរិកឆ្នាំ១៩៩៥ -៥៣ – ក្នុងសំណើសង្គ្រាមក្នុងឈូងសមុទ្រ នឹងប៉ះពាល់ដល់មតិសាធារណៈនៅអាមេរិក។
ជាការឆ្លើយតបទៅនឹងការហៅ លើកឡើងខាងលើនេះដែរ លោក បាន គីមូន បានលើកឡើងថា ប្រទេសកូរ៉េខាងត្បូង បានផ្ដល់ការគាំទ្រយ៉ាងច្រើន តាមដែលអាចធ្វើទៅបាននៅពេលនោះ ខណៈបានពន្យល់ ពីកិច្ចខិតខំប្រឹងប្រែង របស់ខ្លួនរួមទាំងប្រាក់ចំនួន ៥០ លានដុល្លារ ដែលរដ្ឋាភិបាលក្រុងសេអ៊ូល ធានាបានដោយការចំណាយថវិកាបន្ថែម។
សំណុំឯកសារនេះក៏រួមបញ្ចូលនូវឯកសារ ដែលបង្ហាញពីការលំបាក ក្នុងការរៀបចំកិច្ចប្រជុំកំពូល លើកដំបូងរវាងកូរ៉េខាងត្បូង និងសហភាពសូវៀត នៅសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៩០ ដែលនាំទៅដល់ការបើកទំនាក់ទំនង ការទូតទ្វេភាគី ប៉ុន្មានខែក្រោយមកទៀត។
ទីក្រុងសេអ៊ូល និងទីក្រុងមូស្គូ បានជំរុញដោយសម្ងាត់ សម្រាប់កិច្ចប្រជុំកំពូលរវាង ពេលនោះប្រធានាធិបតីកូរ៉េខាងត្បូង Roh Tae-woo និងមេដឹកនាំសហភាពសូវៀត Mikhail Gorbachev នៅពេលក្រុងព្យុងយ៉ាង ឆ្លើយតបយ៉ាងរសើប ចំពោះភាគីទាំងពីរ កាន់តែខិតជិតគ្នា៕
ដោយ ឈូក បូរ៉ា