ស៊ុយអែត ៖ ការសិក្សាស្រាវជ្រាវ បានបង្ហាញថា រកឃើញសពអ្នកចម្បាំង នៅសតវត្សរ៍ទី ៧ ២នាក់ នៅកន្លែងបញ្ចុះសពបុរាណមួយ នៅប្រទេសស៊ុយអែត ត្រូវបានគេដាក់ ឲ្យសម្រាកជាមួយ នឹងគ្រែរោមចិញ្ចើម ដោយមានរោមសត្វបក្សី ជាច្រើនប្រភេទ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ការវិភាគមីក្រូទស្សន៍ថ្មី នៃគ្រែបង្ហាញពីដាន នៃស្លាបពីសត្វក្ងានក្នុងស្រុក ទា មាន់ព្រៃ សត្វក្អែក ចាបស្រុក សត្វទីទុយ និងសត្វឥន្ទ្រី។ ក្រុមអ្នកចម្បាំង ក៏ត្រូវបានគេកប់នៅក្នុងទូក របស់ពួកគេដោយពាក់មួក ការពារ ខែល និងអាវុធព្រមទាំងបំណែក ឧបករណ៍ជាច្រើនរួមជាមួយនឹង គ្រែពូកជាច្រើនអាចជួយសម្រួល ដល់ការធ្វើដំណើរទៅកាន់ ឋានមនុស្សស្លាប់ ។
ចម្លែកនៅក្នុងផ្នូរ មួយមានសត្វទីទុយ ននិងឥន្ទ្រីអឺរ៉ាស៊ី (Bubo bubo) ត្រូវបានគេកាត់ក្បាល របស់វាចោលហើយអ្នកជំនាញ មិនដឹងច្បាស់ពីមូលហេតុទេ។ ផ្នូរនេះមាន២ ក្នុងចំណោម ១៥ ត្រូវបានរកឃើញ និងជីកដោយបុរាណវិទូ នៅទសវត្សឆ្នាំ ១៩២០ នៅទីក្រុងValsgärde ក្រៅទីក្រុង Uppsala ភាគកណ្តាលប្រទេសស៊ុយអែត ។
Valsgärdeត្រូវបានពិពណ៌នា ដោយក្រុមថា ជាចម្លើយរបស់ Scandinavia ចំពោះ Sutton Hoo ជាកន្លែងបញ្ចុះសពអង់គ្លេស ដ៏ល្បីនៅជិត Woodbridge ក្នុងទីក្រុង Suffolk ជាប្រធានបទ នៃខ្សែភាពយន្ត Netflix របស់ The Dig ដែលសម្តែងដោយ Lily James, Carey Mulligan, Ralph Fiennes ។ចំណែកសត្វសេះ និងសត្វដទៃទៀតត្រូវបានគេរៀបចំឲ្យនៅជិតទូកនៅពេលពួកគេត្រូវបានគេកប់ ប្រហែល ១៤០០ ឆ្នាំមុន ។
សាស្រ្តាចារ្យ Birgitta Berglund នៅសារមន្ទីរសាកលវិទ្យាល័យ NTNU នៅ Trondheim ប្រទេសន័រវេសបាននិយាយថា អ្នកចម្បាំងដែលគេកប់ ក្នុងដីហាក់ដូចជាត្រូវបានបំពាក់ នៅជួរខាងក្រោម នៃភពផែនដី ប៉ុន្តែក៏អាចចូលទៅដល់ឆ្នេរ ដោយមានជំនួយពីសេះផង។ យើងក៏គិតថា ជម្រើសនៃរោម នៅលើគ្រែអាចមាន អត្ថន័យជានិមិត្តរូបដ៏ជ្រាលជ្រៅ ៕ដោយ៖លី ភីលីព