អាមេរិក ៖ ពាក់កណ្តាល នៃមនុស្សមានឥទ្ធិពលបំផុត ទាំង៥០នាក់ នៅលើពិភពលោក ក្នុងនោះក៏មាន សហរដ្ឋអាមេរិកដែរ ហើយមនុស្សទាំងនេះ គឺជាមហាសេដ្ឋី នាយកប្រតិបត្តិ អ្នកដឹកនាំនយោបាយ និងមនុស្សមានទ្រព្យ សម្បត្តិ និងឥទ្ធិពល គួរឲ្យកត់សម្គាល់ ដែលអាចឲ្យពួកគេកែលម្អពិភពលោក បានយោងតាមការចេញផ្សាយ ពីគេហទំព័របរទេស ។
នេះជារង្វាស់ នៃភាពមានអានុភាព អំណាចពាក្យបញ្ជា និងទ្រព្យសម្បត្តិ ត្រូវបានប្រើ ដើម្បីធ្វើសេចក្តីព្រាងបញ្ជីឈ្មោះមនុស្ស ដែលមានឥទ្ធិពលបំផុត ចំនួន១០នាក់ នៅអាមេរិកគឺ ៖
១០ . លោកLarry Fink នាយកប្រតិបត្តិក្រុមហ៊ុន BlackRock ៖ សុខុមាលភាព របស់ប្រទេសនេះ ក៏ពឹងផ្អែកលើក្រុមហ៊ុនទាំងនេះ ជាពិសេស នៅក្នុងលក្ខខណ្ឌសេដ្ឋកិច្ច ។ ការសម្រេចចិត្ត ដ៏មិននឹកស្មានដល់មួយហើយ ពិភពលោកអាចធ្លាក់ ចុះដូចអ្វី ដែលវាបានធ្វើ កាលឆ្នាំ ២០០៨ ដោយសារតែការសម្រេចចិត្ត មិនល្អរបស់ធនាគារ និងក្រុមហ៊ុននៅគ្រានោះ ។ លោក Fink គ្រប់គ្រងក្រុមហ៊ុន គ្រប់គ្រងទ្រព្យសម្បត្តិធំបំផុត របស់ពិភពលោក ។ លោកបានបង្កើតក្រុមហ៊ុន កាលឆ្នាំ ១៩៨៨ ហើយសព្វថ្ងៃលោកគ្រប់គ្រងទ្រព្យ ចំនួន ៤,៥ ពាន់ពាន់លានដុល្លារ ។ លោក Fink ធ្លាប់ជាបេក្ខជនមានប្រជាប្រិយភាព ជាលេខាធិការ រតនាគារសហរដ្ឋអាមេរិក ។
៩.លោក Mark Zuckerberg នាយកប្រតិបត្តិ Facebook ៖ លោកត្រូវបានគេស្គាល់ទូទាំងពិភពលោក តាមរយៈឈ្មោះរបស់លោក មិនមែនដោយមុខ របស់លោក ដោយសារតែ Facebook ។ លោកមានអាយុ ៣១ ឆ្នាំ ហើយជានាយកប្រតិបត្តិ របស់Facebook ជាបណ្តាញផ្សព្វផ្សាយសង្គមធំជាងគេបំផុត នៅលើពិភពលោក ។ Facebookតែងតែប្រើយុទ្ធសាស្ត្រថ្មីៗ ដើម្បីជំរុញប្រាក់ចំណូល និងតម្លៃភាគហ៊ុនតាមរបៀបផ្លូវច្បាប់ ហើយបច្ចុប្បន្នទ្រព្យសម្បត្តិ សុទ្ធរបស់លោក Mark Zuckerberg មានជិត ៥០ ពាន់លានដុល្លារ។ ក្រៅពីធ្វើការវិនិយោគលើបច្ចេកវិទ្យាលោកក៏វិនិយោគលើវិស័យអប់រំ និងសប្បុរសធម៌ផងដែរ ។
នេះត្រូវបានធ្វើឡើង ជាចម្បងតាមរយៈកម្មវិធី NFP Startup សម្រាប់ការអប់រំបង្កើតឡើង ដោយអ្នកជំនាញបច្ចេកវិទ្យា និងភរិយារបស់លោក លោកស្រី Priscilla ។ ពួកគេបានបើកសាលា K -12 នៅ Palo Alto មានគោលបំណងផ្តល់សេវាកម្មសុខភាព និងអប់រំដល់គ្រួសារ មានប្រាក់ចំណូលទាប ។
៨. លោក Larry Page សហស្ថាបនិក និងជានាយកប្រតិបត្តិនៃ Alphabet ៖ លោកជាសហស្ថាបនិក និងជានាយកប្រតិបត្តិ នៃ Alphabet ហើយជាសកម្មភាពដ៏សំខាន់មួយ របស់លោកសម្រាប់ធ្វើការផ្លាស់ ប្តូរទ្រង់ទ្រាយធំ របស់ Google ។ ឥឡូវ Google ជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនកាន់កាប់ Alphabet ចំពោះរាល់ការ បណ្តាក់ទុន របស់ Google ដូចជា Google X និងNest នឹងត្រូវបានត្រួតពិនិត្យ ដោយក្រុមហ៊ុនមេ។ Page គឺជានាយកប្រតិបត្តិ របស់ Google មុនពេលលោកផ្លាស់ប្តូរ និងបានបង្កើតក្រុមហ៊ុន ជាមួយ Sergey Brin ឆ្នាំ ១៩៩៨ ហើយក្រុមហ៊ុននេះ មានអំណាចលើអ្វីៗគ្រប់យ៉ាង ចាប់ពីស្វ័យប្រវត្តិកម្ម រហូតដល់អាយុជីវិតមនុស្ស និងប្រើប្រាស់ឡាន បើកបរដោយខ្លួនឯង។ ក្រុមហ៊ុន របស់លោកមានសមត្ថភាព ដាក់សម្ពាធលើការសម្រេចចិត្តរបស់សេតវិមាន ហើយនោះជាអ្វីដែលចិនចង់ប្រើ Google នៃការពេញចិត្តរបស់ខ្លួន។
៧.លោក លោក Jeff Bezos នាយកប្រតិបត្តិក្រុមហ៊ុន Amazon.com ៖ Amazon.com មិនមែនជាឈ្មោះស្គាល់នៅក្នុងពាណិជ្ជកម្ម អេឡិចត្រូនិចទេ ទោះបីជាមានការកត់ត្រា ការលក់ចំនួន៨៩ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ (ជាមធ្យម) ក្រុមហ៊ុនកម្រនឹងរាយការណ៍ អំពីប្រាក់ចំណេញសុទ្ធ។ ក្រុមហ៊ុន Amazon បានរាយការណ៍ អំពីប្រាក់ចំណេញសុទ្ធ ៩២ លានដុល្លារក្រោមការដឹកនាំរបស់លោក Jeff Bezos នាយកប្រតិបត្តិក្រុមហ៊ុន ដោយបង្កើនទ្រព្យសម្បត្តិ របស់លោកដល់ ៥៥ ពាន់លានដុល្លារ នៅពេលភាគហ៊ុនបានកើនឡើង ។ លោកជាម្ចាស់ក្រុមហ៊ុនអវកាស Blue Origins ទៀតផង ។ ក្នុងចំណោម គម្រោង ផ្សេងទៀត របស់លោកទាក់ទងនឹងក្រុមហ៊ុន Amazon រួមមានហាងលក់ សៀវភៅ នៅស៊ីថល និងសេវាកម្មបញ្ជូន តុក្កតាកញ្ចប់យ៉ាងរហ័ស ដោយក្រុមហ៊ុន Amazon ។ Blue Origin បានបាញ់បង្ហោះរ៉ុក្កែត អវកាសដោយជោគជ័យជិតមួយឆ្នាំហើយ ដូចគ្នានេះ លោកមានផែនការ បន្តដំណើរទៅមុខទៀត ក្នុងការចាប់ផ្តើមយានយន្ត ដែលមានមនុស្សបើកចូលទៅក្នុងអវកាស ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ។
៦.លោកស្រី Abigail Johnson នាយកប្រតិបត្តិ Fidelity៖ លោកស្រីមិនមែនជាមនុស្ស ចម្លែកចំពោះការឆ្កូត នឹងអំណាចទេ ហើយលោកស្រី ត្រូវគេរាយការណ៍ថា បានព្យាយាមបណ្តេញឪពុក របស់លោកស្រីចេញ ពីតំណែងជាប្រធាន Fidelity ដោយសារតែ ចក្ខុវិស័យ របស់ពួកគេខុសគ្នា ។ ទ្រព្យសម្បត្តិផ្ទាល់ខ្លួន របស់លោកស្រី Johnson មានរហូតដល់ ១៨ ពាន់លានដុល្លារ ហើយលោកស្រីគឺជាស្ត្រីម្នាក់ ក្នុងចំណោមស្ត្រីមានទ្រព្យ សម្បត្តិច្រើនបំផុត នៅលើពិភពលោក ។
លោកស្រីជា ម្ចាស់ក្រុមហ៊ុន ដែលគ្រប់គ្រងជោគវាសនា នៃមូលនិធិចូលនិវត្តន៍របស់ជនជាតិ អាមេរិកជាច្រើន ។ លោកស្រីជាមនុស្ស ដែលមានល្បិចកល និងមានទ្រព្យសម្បត្ដិ ហើយលោកស្រី ជាស្ត្រីបង្ហាញអំណាច ។ លោក Abigail Johnson អាយុ ៥៣ ឆ្នាំគឺជានាយកប្រតិបត្តិក្រុមហ៊ុន ដោយគ្រប់គ្រងទ្រព្យសម្បត្តិចំនួន ២ សែនកោដិដុល្លារ។
៥.លោក Bill Gates ៖ អ្នករាល់គ្នាដែលប្រើកុំព្យូទ័រយួរដៃ ឬកុំព្យូទ័រលើតុសព្វថ្ងៃដឹងថា តើលោក Bill Gates ជាអ្នកណា ចំណែកខ្ញុំជាក្មេងម្នាក់ ក្នុងទសវត្សរ៍ទី ៩០ ស្គាល់លោកតាមឈ្មោះ ប៉ុន្តែមិនមែនដោយមុខមាត់ទេ ។ បច្ចុប្បន្នលោកជាសហប្រធាន និងជាអ្នកទទួលបន្ទុក មូលនិធី Bill និង Melinda Gates និងទ្រព្យសម្បត្តិសុទ្ធចំនួន ៨៧,៣ ពាន់លានដុល្លារ លោក Gates នៅតែអង្គុយនៅលើក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន Microsoft ដដែល ។
ប៉ុន្តែលោកលែង ចូលរួមយ៉ាងសកម្ម នៃកិច្ចការរបស់ក្រុមហ៊ុនទៀតហើយ ។ Bill និងភរិយារបស់លោកស្រី Melinda គ្រប់គ្រងសប្បុរសធម៌ ដ៏មានឥទ្ធិពលបំផុតមួយនៅលើពិភពលោក ដោយពួកគេបរិច្ចាគ ដើម្បីប្រយុទ្ធប្រឆាំង នឹងការស្លាប់ ដោយសារជំងឺអាចព្យាបាល បាននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ។ មហាសេដ្ឋី ១៣៥ នាក់ បានចុះហត្ថលេខាលើ Giving Pledge ជាមួយ Gates និង Warren Buffet ដែលមហាសេដ្ឋីជាច្រើនសន្យាថា នឹងផ្តល់ទ្រព្យសម្បត្តិរបស់ពួកគេចំនួន ពាក់កណ្តាល ឬច្រើនជាងនេះ ។
៤.នាយកប្រតិបត្តិ នៃក្រុមហ៊ុនឧស្សាហកម្ម Koch ៖ឧស្សាហកម្មKoch គ្រប់គ្រងដោយបងប្អូនប្រុស២នាក់ គឺលោក Charles និង David មានអាយុ ៨០ ឆ្នាំជានាយកប្រតិបត្តិ និងលោក VP អាយុ ៧៥ ឆ្នាំរៀងៗខ្លួន។ ក្រុមហ៊ុននេះគឺជាក្រុមហ៊ុនធំលំដាប់ទី២ នៅអាមេរិក ហើយបងប្អូនរួមគ្នាផ្តល់ប្រាក់ជាង ៨៧ ពាន់លាន ដុល្លារ ពួកគេក៏មាន ឥទ្ធិពលនយោបាយ ជាក់លាក់មួយចំនួន ភ្ជាប់មកជាមួយការដើរតួយ៉ាងសំខាន់ នៅក្នុងសេដ្ឋកិច្ច ដូច្នេះពួកគេអាចមានឥទ្ធិពល លើការបោះឆ្នោត ប្រធានាធិបតីនៅអាមេរិក ។
ក្រុមហ៊ុននេះផ្តល់ការងារ ដល់មនុស្ស ១០០.០០០ នាក់ និងបង្កើតការ លក់ចំនួន ១១៥ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ហើយភាពជោគជ័យក្នុងអាជីវកម្ម គឺមិនអាចប្រកែកបានឡើយ។ ឧស្សាហកម្ម Koch ធ្វើអ្វីៗគ្រប់យ៉ាងចាប់ពីផលិតផល ប្រេងរហូតដល់ Dixie Cups និងវត្ថុធាតុដើម សម្រាប់សម្លៀកបំពាក់ ។
៣.លោកស្រី Janet Yellen ៖លោកស្រីមានវ័យ៦៩ ឆ្នាំជាអាណាព្យាបាលសេដ្ឋកិច្ច របស់សហរដ្ឋអាមេរិក និងជាប្រធានសហព័ន្ធបម្រុង និងជាស្ត្រីដំបូងគេ ដែលមានតួនាទីបែបនេះ។ ក្នុងឋានៈជាប្រធានរបស់លោកស្រីទទួលបានលទ្ធផលល្អរួមមានការកាត់បន្ថយភាពអត់ការងារធ្វើ និងកំណើនសេដ្ឋកិច្ចថេរ ព្រមទំាងការដំឡើង អត្រា ការប្រាក់អាចត្រូវបានគេរំពឹងថា នឹងមានដោយសារតែកំណើន នេះមិនត្រូវបានគេមើលឃើញក្នុងកំឡុង ពេលមួយទសវត្សចុង ក្រោយនេះ ។
លោកស្រី Yellen កាន់តំណែង ជាមហាអំណាច ប្រសិនបើលោកស្រី ប្រកាសពីការដំឡើង អត្រាការប្រាក់វាប៉ះពាល់ដល់សមត្ថភាព ចំណាយរបស់ប្រទេសទាំងមូល និង រារាំងកំណើន។ ប្រសិនបើនាងមិនបានប្រកាស ដំឡើងអត្រាការប្រាក់ទេនោះវាអាចនាំឲ្យមានអតិផរណា នៅក្នុងបរិយាកាសសេដ្ឋកិច្ច ទាំងមូលរបស់ប្រទេស។
២.លោក Warren Buffett នាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway៖ នាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway អាយុ ៨៥ ឆ្នាំបានទិញភាគហ៊ុនដំបូង របស់លោក កាលលោកមាន នៅអាយុ ១១ ឆ្នាំ។ សំបុត្ររបស់លោក គឺជាការឆ្លុះនៃប្រាជ្ញាសម្រាប់វិនិយោគិន សក្តានុពលនៅលើទីផ្សារ ហើយលោក បានដាក់ភាគហ៊ុនរយៈពេលវែង នៅក្នុងក្រុមហ៊ុនដូចជាកូកាកូឡា និង American Express ។
លោក Buffett មានទ្រព្យសម្បត្តិផ្ទាល់ខ្លួនចំនួន ៦៥ ពាន់លានដុល្លារ ចំណែកលោកក៏បានកាន់កាប់ ក្រុមហ៊ុននេះកាលឆ្នាំ ១៩៦៤។ លោកក៏ជាជាមហាសេដ្ឋីម្នាក់ ក្នុងពិភពជំនួញជាមួយនឹងការទិញយកដ៏ធំបំផុត បានឈានដល់ការទទួលបានឥណទាន Precision Castparts ក្នុងតម្លៃ ៣៧,២ ពាន់លានដុល្លារ។ លោក Warren Buffett គឺជាមិត្តជិតស្និទ្ធរបស់លោក Bill Gates ។ ជាមួយគ្នាពួកគេបានរួមគ្នាបង្កើត Giving Pledge ដែល Buffett បានបរិច្ចាគ ២១,៥ ពាន់លានដុល្លារគិតមកដល់ពេលនេះ ។
១.លោក Donald Trump ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកជាមនុស្ស ដែលមានឥទ្ធិពលបំផុត នៅលើផែនដី នោះមិនកើតឡើងដោយសារ តែទ្រព្យសម្បត្តិចាំបាច់នោះឡើយ ទោះបីអតីតប្រធានាធិបតី Donald Trump ជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភក៏ដោយ ។ ប្រធានាធិបតីសហរដ្ឋអាមេរិកគឺជាមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធធំបំផុត របស់ពិភពលោក ពីព្រោះលោកគឺជាប្រមុខរដ្ឋ នៃប្រទេសដែលកាន់កាប់ជាង៥ភាគរយ នៃចំនួនប្រជាជនពិភពលោក ។
សហរដ្ឋអាមេរិកមានសម្តីសំខាន់ ក្នុងការបញ្ហាសំខាន់ៗ នៃសន្តិសុខពិភពលោកដូចជាវិបត្តិ នៅមជ្ឈឹមបូព៌ា និងអត្ថិភាពរបស់អ៊ីស្រាអែល ។ វាស្ថិតនៅលើជួរមុខ នៃសង្គ្រាមប្រឆាំងនឹងអំពើភេរវកម្មហើយដឹកនាំសម្ព័ន្ធភាពដែលកំពុងពុះពារ ដើម្បីនាំសន្តិភាពចូល ក្នុងពិភពលោក ដែលកំពុងបរាជ័យ ។ សហរដ្ឋអាមេរិកបានចូលរួម ដោយផ្ទាល់នៅក្នុងសង្គ្រាមស៊ីវិល ចំនួន ៣៥ នៅទូទាំងពិភពលោក ក្នុងពេលវេលាខុសៗ គ្នាបង្ហាញថា អំណាចក៏អាចត្រូវ បានកេងប្រវ័ញ្ចដែរ ៕ ដោយ៖លី ភីលីព