ព័ត៌មានអន្តរជាតិ

មហាសេដ្ឋីឆែក មានទ្រព្យ ១៧,៥ ពាន់លានដុល្លារ ស្លាប់ដោយធ្លាក់ឧទ្ធម្ភាគចក្រ នៅអាឡាស្កា

បរទេស៖ ក្រុមហិរញ្ញវត្ថុរ PPF បាននិយាយកាលពីថ្ងៃចន្ទថា មហាសេដ្ឋីរបស់សាធារណរដ្ឋឆែក គឺលោក Petr Kellner បានស្លាប់នៅក្នុងឧបតិហេតុ ធ្លាក់ឧទ្ធម្ភាគចក្រ នៅរដ្ឋអាឡាស្កា។

យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Petr Kellner មានអាយុ ៥៦ ឆ្នាំ។ PPF បាននិយាយថា មនុស្ស ៥ នាក់បានស្លាប់នៅក្នុងហេតុការណ៍ ធ្លាក់ឧទ្ធម្ភាគចក្រនោះ ដែលស្ថានភាពរបស់ពួកគេ កំពុងត្រូវបានស៊ើបអង្កេត។

នៅក្នុងសេចក្តី ថ្លែងការណ៍មួយ group PPF បាននិយាយថា “ យើងសូមចូលរួមសោកស្តាយ យ៉ាងក្រៃលែង ចំពោះឧបតិហេតុឧទ្ធម្ភាគចក្រមួយ នៅលើភ្នំអាឡាស្កា នៅថ្ងៃសៅរ៍ទី ២៧ ខែមីនា, ស្ថាបនិក និងជាម្ចាស់ភាគហ៊ុនធំ ជាងគេនៃ group PPF លោក Petr Kellner បានទទួលមរណភាព នៅក្នុងសោកនាដកម្មនោះ” ។

យោងតាមទស្សនាវដ្តី Forbes បានអោយដឹង ថា លោក Kellner គឺជាឥស្សរជនជំនួញដ៏ឆ្នើមមួយ នៃសម័យក្រោយកុម្មុយនិស្ត ដែលទ្រព្យសម្បត្តិរបស់គាត់ មានប្រមាណ ១៧,៥ ពាន់លានដុល្លារ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top