វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ថា លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក ប្រកាសកាលពី ថ្ងៃចន្ទថា ក្រុមយុវវ័យអាមេរិកាំងប្រមាណ៩០ភាគរយ នឹងទទួលបានការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩នៅក្នុងរយៈពេល៣សប្តាហ៍ ។
គាត់បានប្រាប់ឲ្យដឹងនៅឯសេតវិមានថា ទន្ទឹមនឹងនេះដែរ ក្រុមយុវវ័យអាមេរិកាំងប្រមាណ៩០ភាគរយ នឹងអាចទទួលបាន ការចាក់វ៉ាក់សាំង នៅថ្ងៃទី១៩ ខែមេសាហើយនៅសល់ប្រមាណ១០ភាគរយ នឹងអាចទទួល ការចាក់នៅថ្ងៃទី០១ ខែឧសភា ។

ការថ្លែងរបស់លោក បៃឌិន បានធ្វើឡើង ខណៈដែលសហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញថា មានការកើនឡើងនៃចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងរដ្ឋចំនួន២៧ ។
លោក បៃឌិន បានថ្លែងថា ការទាំងអស់នេះ គឺ “វិលមកវិញ” ខណៈដែលពលរដ្ឋបានផ្អាកការពារជំងឺ ។ ដែលនាំឲ្យជំងឺឆ្លងរាតត្បាត “កាន់តែអាក្រក់” គាត់បានកត់សម្គាល់យ៉ាងដូច្នេះ ។
លោក បៃឌិន បានប្តេជ្ញានឹងប្រាប់ដោយផ្ទាល់ដល់ អភិបាលក្រុងទាំងឡាយ ឲ្យពាក់កំបាំងមុខឲ្យបានត្រឹមត្រូវ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

