ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី ប៉ាគីស្ថាន ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

អ៊ីស្លាម៉ាបាដ៖ លោកប្រធានាធិបតីបានឲ្យដឹងថា លោកបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ មួយដូស ប៉ុន្តែអង្គបដិប្រាណបានចាប់ផ្តើម អភិវឌ្ឍបន្ទាប់ពីការចាក់លើកទី២ ដែលនៅសល់ក្នុងមួយសប្តាហ៍ ហើយក៏ត្រូវបានធ្វើតេស្ដរកឃើញថា មានវិជ្ជមានជំងឺកូវីដ-១៩។

បច្ចុប្បន្ននេះប្រទេសប៉ាគីស្ថាន កំពុងប្រឈមនឹងរលកវីរុសទី៣ ហើយអត្រាវិជ្ជមានរបស់ជាតិកាលពីថ្ងៃច័ន្ទ ត្រូវបានកត់ត្រាជាង ១១ ភាគរយខណៈអត្រាភាពវិជ្ជមានរបស់បុគ្គលនៅតាមបណ្តាស្រុកមួយចំនួន ត្រូវបានកត់ត្រាខ្ពស់ជាង ២០ ភាគរយ ។

រដ្ឋធានីអ៊ីស្លាម៉ាបាដរបស់ប្រទេសនេះ កាលពីថ្ងៃអាទិត្យបានរាយការណ៍ថា មានករណីវិជ្ជមានជាង ៧០០ លើកជាលើកទី៣ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាត នៅក្នុងរដ្ឋធានី កាលពីខែមីនាឆ្នាំមុន។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅយប់ថ្ងៃអាទិត្យទីប្រឹក្សាពិសេសរបស់ នាយករដ្ឋមន្រ្តីលើវិស័យសុខាភិបាលលោក Faisal Sultan បានលើកឡើងថា ប្រសិនបើសាធារណជន មិនអនុវត្តតាមនីតិវិធីប្រតិបត្ដិស្តង់ដារនោះទេ រលកទី ៣ អាចជាការវាយប្រហារអាក្រក់បំផុត នៅក្នុងប្រទេស ជាមួយនឹងអត្រាផលវិជ្ជមាន ដែលចេញពីរលកទី១ និងទី២។

ប្រធានក្រុមហ៊ុន NCOC លោក Asad Umar បានឲ្យដឹងកាលពី ដើមខែនេះថា ករណីភាគច្រើននៅក្នុងប្រទេសនេះ គឺមានភាពខុសគ្នានៃវីរុសដែលត្រូវបានរកឃើញ ដំបូងនៅក្នុងប្រទេសអង់គ្លេស៕ដោយ ឈូក បូរ៉ា

Most Popular

To Top