បរទេស៖ យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃចន្ទនេះបានឲ្យដឹងថាអង្គការសហប្រជាជាតិ កំពុងធ្វើការចរចាជាមួយនឹងរដ្ឋាភិបាល
ក្រុងប៉េកាំងក្នុងការមិនដាក់ការ រឹតត្បិតឡើយចំពោះទស្សនកិច្ចមួយទៅកាន់ខេត្ត Xinjiang ដើម្បីអាចពិនិត្យមើលស្ថានភាព ជាក់ស្តែង
នៃក្រុមជនជាតិភាគតិច Uyghur ។
កន្លងមកក្រុមសិទ្ធមនុស្សរបស់ អាមេរិកនិងអូស្ត្រាលីធ្លាប់បានធ្វើសេចក្តីរាយការណ៍ហើយថា ជនជាតិភាគតិច Uyghurs និងក្រុមពលរដ្ឋមូស្លឺម មកពីប្រភពផ្សេងទៀតត្រូវបាន រដ្ឋាភិបាលចិនដាក់ឲ្យរស់នៅក្នុងជំរំបណ្តោះអាសន្នស្ថិត នៅក្នុងភាគពាយព្យហើយបង្ខំឲ្យស្ត្រីទាំងនោះក្រៀវមិនឲ្យមាន កូនព្រមទាំងបង្ខំឲ្យធ្វើការងារ លើសកម្លាំងផងដែរ។

ទោះបីជាយ៉ាងណាក្តីប្រទេសចិន តែងតែបានធ្វើការបដិសេធចំពោះបទចោទប្រកាន់ទាំងនោះ ហើយប្រកាសដាក់ទណ្ឌកម្មទៅលើជនជាតិអាមេរិក២រូប និងកាណាដាមួយរូបផងដែរ អំពីបញ្ហារិះគន់នេះដែលកន្លងមកមន្ត្រីអាមេរិក ជាច្រើនបានហៅវាថាជាសកម្មភាពប្រល័យពូជសាសដែលចិនកំពុងធ្វើទៅ លើក្រុមជនជាតិភាគតិច Uyghurs៕
លោក Antonio Guterres អគ្គលេខាធិកាអង្គការសហប្រជាជាតិបានបញ្ជាក់ថាមកដល់ពេលនេះ កិច្ចប្រជុំដ៏តានតឹងមួយកំពុងត្រូវបានធ្វើឡើងរវាង គណកម្មការនៃការិយាល័យ សិទ្ធមនុស្សជាមួយនឹងករុមអជ្ញាធរនៃប្រទេសចិន ដើម្បីឈានទៅដល់ការយល់ ព្រមគ្នាលើរឿងនេះ៕ ប្រែសម្រួល៖ស៊ុនលី

