បរទេស ៖ កងកម្លាំងទ័ពអាកាស សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានធ្វើការប្រកាសថា មូលដ្ឋានកងទ័ពអាកាស Tyndall នៅក្នុងរដ្ឋផ្លរីដា នឹងត្រូវជ្រើស ជាមូលដ្ឋានដាក់ កងយន្តហោះចម្បាំង F-35 ថ្មីចំនួន៣កង ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់កងទ័ពអាកាសអាមេរិក បានឲ្យដឹងថា មន្ត្រីកងទ័ពជើងអាកាស បានជ្រើសរើសយកមូលដ្ឋាន Tyndall ដោយផ្អែកលើសមត្ថភាព ហេដ្ឋារចនាសម្ព័ន្ធ គុណភាពជីវិតរស់នៅ សម្រាប់បុគ្គលិកទ័ពអាកាស និងលំហអាកាស ។
លោក Greg Moseley ជាមេបញ្ជាការ នៃកងប្រយុទ្ធលេខ៣២៥ បាននិយាយក្នុងសេចក្តីប្រកាសព័ត៌មានកងទ័ពអាកាសយ៉ាងដូច្នេះថា “លំហអាកាស នៅជុំវិញមូលដ្ឋាន Tyndall គឺជារតនសម្បត្តិជាតិមួយ ហើយប្រភេទ នៃការហ្វឹកហាត់ ដែលធ្វើនៅទីនេះ សមស្របទៅនឹងយន្តហោះទំនើបបំផុត របស់ក្រសួងការពារជាតិ និង កង្កើតជាកម្លាំងចលករខ្លាំងក្លា” ។
គួរបញ្ជាក់ថា ដំណើរការ នៃការជ្រើសរើស ដែលរួមបញ្ចូលទាំងការវិភាគលើឥទ្ធិពល នៃបរិយាកាសនោះ គឺធ្វើឡើងតាមសំណើឆ្នាំ២០១៨ ឲ្យដាក់យន្តហោះនៅមូលដ្ឋាន Tyndall នោះ ក្រោយការរៀបចំឡើងវិញអស់ទឹកប្រាក់ ៣ពាន់លានដុល្លារ ស្ថិតនៅជិតទីក្រុង Panama City៕