បរទេស ៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសថា ខ្លួនបានបញ្ជាឱ្យបុគ្គលិក មិនមែនបន្ទាន់និងក្រុមគ្រួសាររបស់ពួកគេ ចាកចេញពីប្រទេសមីយ៉ាន់ម៉ា ចំពេលមានភាពចលាចលនិងអំពើហឹង្សានៅក្នុងប្រទេស អាស៊ីអាគ្នេយ៍មួយនេះ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែក តាមក្រសួងការបរទេស បាននិយាយ នៅក្នុងកំណត់ត្រា ប្រព័ន្ធផ្សព្វផ្សាយថា « នៅថ្ងៃទី ១៤ ខែកុម្ភៈក្រសួង បានអនុញ្ញាតឱ្យមានការចាកចេញ ដោយស្ម័គ្រចិត្តរបស់បុគ្គលិករដ្ឋាភិបាល អាមេរិក និងសមាជិកគ្រួសារ របស់ពួកគេដែលមិន មានភាពអាសន្ន»។
កាលពីថ្ងៃច័ន្ទការិយាល័យ តំណាងពាណិជ្ជកម្មអាមេរិក បាននិយាយថា សហរដ្ឋអាមេរិក បានផ្អាករាល់ការទាក់ទងពាណិជ្ជកម្ម ជាមួយមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារយោធានិងអំពើហឹង្សា ជាបន្តបន្ទាប់ប្រឆាំង នឹងជនស៊ីវិលនៅទីនោះ។
យោងតាមរបាយការណ៍ គឺបានឱ្យដឹងថា មនុស្សច្រើនជាង ៤២០ នាក់ត្រូវបានសម្លាប់ ដោយសារការតវ៉ាប្រឆាំង នឹងយោធាដែលកាន់កាប់រដ្ឋាភិបាល៕
ប្រែសម្រួលៈ ណៃ តុលា