បរទេស៖យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថាក្រុមទីប្រឹក្សាជាន់ខ្ពស់របស់ប្រទេសអាមេរិកនិងហ្វីលីពីន បានជួបជុំគ្នាដើម្បីពិភាក្សា និងចែករំលែកគ្នាអំពីបញ្ហា ព្រួយបារម្ភរបស់ខ្លួនរៀងខ្លួន ទៅលើសកម្មភាព ចុងក្រោយរបស់ជនជាតិចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បុង។
កិច្ចពិភាក្សាគ្នាដែលត្រូវបានធ្វើឡើងតាមរយៈ តាមការខលទូរស័ព្ទក្នុងនោះហ្វីលីពីបានពណ៍ថាបច្ចុប្បន្នវត្តមានរបស់ទូកចិនរាប់រយ គ្រឿងដែលកំពុងមានវត្តមាននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Whitsum Reef ដែលស្ថិតនៅក្នុងសមុទ្រចិន ភាគខាងត្បូងដែលវាជា សកម្មភាពគម្រាមកំហែង។
រដ្ឋាភិបាលនៃទីក្រុងម៉ានីលបានបញ្ជាក់ថា ទូកតូចធំទាំងនោះគឺសង្ស័យថាស្ថិតនៅក្រោមការបញ្ជានិងផ្ទុកទៅដោយយោធារបស់ចិនប៉ុន្តែទូតចិន បានឆ្លើយតបថាទូកទាំងនោះគឺគ្រាន់តែធ្វើការជ្រកកោនបណ្តោះ អាសន្នដោយសារបញ្ហាអាកាសធាតុ និងរលកធំៗប៉ុណ្ណោះនិងមិនមានវត្តមាន របស់យោធាឡើយ។
ចំពោះភាគីអាមេរិកវិញសេតវិមាន បាននិយាយថាលោក Jake Sullivan ទីប្រឹក្សាទទួលបន្ទុកកិច្ចការងារសន្តិសុខជាតិអាមេរិកបាន ធ្វើការយល់ព្រមគ្នាផងដែរនៅក្នុងកិច្ចពិភាក្សានោះថានឹងបន្តធ្វើការតាមដាន និងសហការគ្នាបន្ថែមទៀតក្នុងការ ពិនិត្យមើលសកម្មភាពនេះបន្ថែមទៀត នៅក្នុងតំបន់សមុទ្រចិនខាងត្បូង៕
ប្រែសម្រួល៖ស៊ុនលី