រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ថា រដ្ឋាភិបាលមីយ៉ាន់ម៉ា បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនកំពុងអនុវត្តបទឈប់បាញ់រយៈពេលមួយខែជាឯកតោភាគី ប៉ុន្តែបានធ្វើឱ្យមានការលើកលែងចំពោះសកម្មភាពដែលរំខាន ដល់សន្តិសុខ និងប្រតិបត្តិការរដ្ឋបាលរបស់រដ្ឋាភិបាលឡើយ ដែលប្រឆាំងនឹងការដណ្តើមអំណាចរបស់ខ្លួននៅក្នុងខែកុម្ភៈ ។
ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងជាមួយក្រុមឧទ្ទាមជនជាតិ ភាគតិចចំនួនពីរក្រុមដែលរក្សាវត្តមានយ៉ាងខ្លាំងនៅក្នុងតំបន់រៀងៗខ្លួននៅតាមព្រំដែន ។
ក្រុមទំាងនេះរាប់សិបក្រុមបាន ស្វែងរកស្វ័យភាពកាន់តែច្រើនពីរដ្ឋាភិបាលកណ្តាលពេលខ្លះតាមរយៈ ការតស៊ូប្រដាប់អាវុធ ។ សូម្បីតែពេលមានសន្តិភាពក៏ដោយ ក៏ទំនាក់ទំនងជានៅមានភាពតានតឹងដដែល ។
ចលនាប្រឆាំងនឹងរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈដែលបានបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សានស៊ូជី ផ្តោតលើការមិនគោរពជនស៊ីវិលអំពាវនាវដល់និយោជិកក្នុងវិស័យសាធារណៈ និងឯកជនបញ្ឈប់ការងារដែលគាំទ្រដល់យន្តការនៃការគ្រប់គ្រង ។
មេធាវីនិយាយថា លោកស្រី អ៊ុង សានស៊ូជី របស់មីយ៉ាន់ម៉ា មើលទៅមានសុខភាពល្អ ។
យើងបាននឹងកំពុងស្វែងរកសម្ព័ន្ធភាពជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចដើម្បីបង្កើនសម្ពាធលើរដ្ឋាភិបាលយោធា ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា