បរទេស៖ទូរទស្សន៍ CNN ចេញផ្សាយ នៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថាក្នុងពេលដែលសេដ្ឋកិច្ចអាមេរិកកំពុងតែដំណើរការ ងើបឡើងវិញបន្ទាប់ពី បញ្ហារាតត្បាតកូវីដនោះ នៅក្នុងខែ មិនានេះ ការងារចំនួន ប្រមាណជា៩១៦ ០០០កន្លែង ត្រូវបានបំពេញមកវិញ គឺជាខែដែលមានតួលេខការងារថ្មីខ្ពស់បំផុត ចាប់តាំងតែពីខែសីហា។

តួលេខដែលត្រូវបានបង្ហាញដោយក្រសួងការងារ អាមេរិកបានបញ្ជាក់ទៀតថា តួលេខដ៏ធំនេះត្រូវបានកើនឡើងខ្ពស់មែនទែនធៀបទៅនឹងតួលេខ ដែលខ្លួនធ្វើ បានកាលពីខែកុម្ភៈមុននេះ គឺត្រឹមតែ៤៦៨ ០០០ កន្លែងប៉ុណ្ណោះគឺស្ទើរតែខុសគ្នា ដល់ទៅ២ដង។

លើសពីនេះទៀតគេអាចមើលឃើញទៀតដែរថា ការកើនឡើងនៃចំនួនការងារ សម្រាប់ខែមិនានេះផងដែរមានទំហំ ច្រើនជាងការរំពឹងទុករបស់ ក្រុមអ្នកសេដ្ឋកិច្ចវិទូ ដែលធ្លាប់បានលើកឡើងថា តួលេខសម្រាប់ខែនេះ នឹងមានត្រឹមតែ ៦៤៧ ០០០កន្លែងប៉ុណ្ណោះ៕

ទោះបីជាយ៉ាងណាក្តីអ្នកសេដ្ឋកិច្ចវិទូក៏បាននិយាយដែរថា យោងទៅតាមរបាយការណ៍នេះ ទីផ្សារការងារគឺកំពុងងើបពីវិបត្តិពិតមែន ប៉ុន្តែគឺនៅមិនទាន់អាចឈាន ទៅដល់កម្រិតមួយដែល
ធ្លាប់មានកាលពីមុនវិបត្តិកូវីដនោះភ្លាម ទេរហូតដល់ពីរឬបីឆ្នាំទៀត៕
ប្រែសម្រួល៖ស៊ុនលី
