រ៉ូម៉ាំង ៖ ក្រុមអ្នកស្រាវជ្រាវនិយាយថា ជារូបភាពដំបូងបង្អស់ ដែលគេស្គាល់តែមួយគត់ នៃការឆ្កាង គឺជារូបគំនូរស្រដៀង នឹងមនុស្សដែលមានក្បាលសត្វលា ជាប់លើឈើឆ្កាង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
រូបគំនូរប្រឆាំងនឹងគ្រិស្តសាសនា ត្រូវបានឆ្លាក់នៅលើជញ្ជាំងម្នាងសិលា នៃសាលាបណ្តុះបណ្តាលអធិរាជមួយ សម្រាប់ទាសកររ៉ូម៉ាំង បុរាណចន្លោះឆ្នាំ ៥០ និង ២៥០គ.ស។ នៅក្រោមឈើឆ្កាង គឺជាអត្ថបទភាសា ក្រិកបុរាណ ដែលអានថា Alexamenos ថ្វាយបង្គំព្រះជាវិធីមួយ ដើម្បីចំអកដល់បុគ្គលម្នាក់ នៅក្នុងគំនូរមើលទៅស្លៀកពាក់ដូចទាសករ ។
បន្ទប់មួយផ្សេងទៀត នៅក្នុងអគារ ដែលជីក ត្រូវបានរកឃើញ ដោយមាន អក្សរចារឹកថា Alexamenos ចិត្តស្មោះត្រង់ អាចជាបន្ទប់ជីកមួយទៀត សម្រាប់បុគ្គល ឬនរណាម្នាក់ ដែលមកជួយគាត់ ។
រូបគំនូរបុរាណត្រូវបានធ្វើឡើង ក្នុងកំឡុងពេលគ្រីស្ទសាសនា ត្រូវបានគេគោរពកោតខ្លាច ដោយពួករ៉ូមដែលអនុវត្តការ មិនជឿលើព្រះ ដោយជឿថា ជាអ្វីដែលនាំឲ្យពួកគេមានអំណាច ប៉ុន្តែវាមិនត្រូវបានបញ្ជាក់ថា រូបភាពនោះជារបស់ព្រះយេស៊ូវ គ្រីស្ទឡើយ ។
អ្នកបុរាណវិទ្យាបាន រកឃើញរូបភាពនៅឆ្នាំ ១៨៥៧ នៅលើជញ្ជាំងអាគារ មានទីតាំងនៅលើភ្នំ Palatine Hill នៃទីក្រុងរ៉ូម ប៉ុន្តែរូបគំនូរប្រឆាំងនឹង គ្រិស្តសាសនាត្រូវបានបង្ហាញ ដោយបុរាណវិទូ Ticia Verveer ។ នៅពេលនោះវាត្រូវបានគេនិយាយថា រ៉ូមបានពិពណ៌នា ព្រះយេស៊ូវថា ជាសត្វលាជាវិធីមួយ នៃការប្រមាថជំនឿ។ លោក Tertullian ជាអ្នកសិក្សាខាងសាសនាគ្រឹស្ត ដែលរស់នៅពីឆ្នាំ១៦០ដល់២២៥គ.ស បានសរសេរអំពីរបៀប ដែលពួកគ្រីស្ទាន និងសាសន៍យូដាត្រូវបានរ៉ូម ចំអកឲ្យគោរពបូជាសត្វលា ។
បញ្ហានេះយើងត្រូវ បានគេនិយាយថា មានកំហុសមិនមែនគ្រាន់តែបោះបង់ចោលសាសនា របស់សហគមន៍នោះទេ ប៉ុន្តែការបង្ហាញពីជំនឿឆ្វេង។ សិលាចារឹកពីបុរាណបានសរសេរថា សម្រាប់អ្នកខ្លះក្នុងចំណោម អ្នករាល់គ្នាបានសុបិនថា ព្រះរបស់យើងជាក្បាលលា៕ ដោយ៖លី ភីលីព