ក្រិក ៖ ក្រុមអ្នកជំនាញផ្នែកវត្ថុបុរាណ បាននិយាយថា រូបចម្លាក់សត្វគោជល់ ធ្វើពីលង្ហិនបុរាណមួយត្រូវ បានរកឃើញនៅប្រទេសក្រិក ដែលមានអាយុកាល ៣,០០០ ឆ្នាំមកហើយ ហើយចម្លាក់ប្រហែល ជាធ្វើឡើង ដើម្បីជាតង្វាយដល់ព្រះ Zeus នៅទីក្រុងអូឡាំព្យាបុរាណ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ភ្លៀងធ្លាក់ខ្លាំងនៅភាគខាងត្បូង ប្រទេសក្រិក បាននាំឲ្យមានការរកឃើញរូប ចម្លាក់លង្ហិនដែលត្រូវ បានគេ រកឃើញនៅដដែល បន្ទាប់ពីបុរាណវិទូម្នាក់ បានប្រទះឃើញស្នែងមួយកំពុង ផុសចេញពីដី ។ រូបចម្លាក់ ត្រូវបានដឹកទៅ មន្ទីរពិសោធន៍ ហើយការពិនិត្យ ដំបូងបង្ហាញថា វាមានអាយុកាលធរណី មាត្រនៃសិល្បៈក្រិកបុរាណប្រហែល ១០៥០ មុនគ.សដល់៧០០ មុនគ.ស ។
រូបចម្លាក់គោលង្ហិន បុរាណត្រូវបានគេរកឃើញ នៅកន្លែងជីកមួយក្បែរ ប្រាសាទ Zeus និង Atli ក្នុងទីក្រុងអូឡាំព្យា ប្រទេសក្រិក ហើយត្រូវបានគេយកទៅមន្ទីរ ពិសោធន៍ដើម្បីធ្វើការវិភាគ និងត្រូវសម្អាត ។ ក្រុមអ្នកជំនាញជឿជាក់ថា រូបចម្លាក់រូបរាងស្នែងមានប្រវែងប្រហែល ២ អ៊ីញនឹងជាការថ្វាយទៅ ដល់ Zeus ជាផ្នែកមួយ នៃការបូជាពិធីបូជា ។
ក្រសួងវប្បធម៌បានពន្យល់ថា បញ្ហានេះកើតឡើងចេញពីស្នាមអុជប្លែក ដែលត្រូវបានរកឃើញនៅលើស្នាដៃសិល្បៈ បន្ទាប់ពីដីល្បាប់ត្រូវ បានយកចេញ។ គោ សេះនិងសត្វដទៃទៀត ត្រូវបានគេគោរពបូជានៅក្នុងអំឡុងពេលនេះត្រូវបានគេជឿជាក់ថា បង្កើតឡើងប្រហែលជា ៣,០០០ ឆ្នាំមុនដោយសារតែតួនាទី របស់ពួកគេក្នុងការរស់រាន របស់មនុស្ស ៕ដោយ៖លី ភីលីព