បរទេស៖នៅថ្ងៃអង្គារនេះការិយាល័យទទួល បន្ទុកកិច្ចការងារប្តូរប្រាក់ បរទេសរបស់ចិនឬ SAFE បានធ្វើការប្រកាសថា ប្រទេសចិនជាលទ្ធផលផ្លូវការ សម្រាប់ឆ្នាំ ២០២០ កន្លងទៅគឺបានទាក់ទាញបានក្រុមអ្នកវិនិយោគបរទេសជាមួយនឹងទំហំ ទឹកប្រាក់សរុបទៅដល់ ៥២០,៦ ពាន់លានដុល្លារដែលស្ថិតនៅ ក្នុងអត្រាកើនឡើង ៨១ ភាគរធៀបទៅនឹងឆ្នាំ 2019។

របាយការណ៍ដដែលបាននិយាយទៀតដែរថា ដោយសារការងើបឡើងវិញដ៏ឆាប់រហ័សនៃសេដ្ឋកិច្ចជាតិព្រមទាំងបរិយាកាស អាជីវកម្មដែលមានភាពល្អប្រសើរជាងមុន សម្រាប់ការវិនិយោគបរទេសដោយផ្ទាល់ ឬ FDI វិញគឺមានការកើនឡើង ប្រមាណជា ១៤ ភាគរយកាលពី ឆ្នាំ២០២០នេះ។

របាយការណ៍នេះត្រូវបានគេសន្មតថា គឺជាការរីកចម្រើនយ៉ាងសំខាន់ នៃការកាន់កាប់ពីសំណាក់ក្រុមអ្នកវិនិយោគក្រៅប្រទេសទៅលើ មូលប័ត្រចិនហើយស្ថិតនៅក្នុងពេលដែលទស្សនវិស័យ អភិវឌ្ឍន៍សេដ្ឋកិច្ចដែលកំពុងរីកចម្រើន របស់ប្រទេសផងនោះវាបានធ្វើឲ្យគោល នយោបាយរូបិយវត្ថុកាន់តែមានភាព ប្រុងប្រយ័ត្ន និងការបើកទីផ្សារហិរញ្ញវត្ថុកម្រិតខ្ពស់ជាងមុន៕
ប្រែសម្រួល៖ស៊ុនលី

