ព័ត៌មានអន្តរជាតិ

​ប្រធាន​ធំ​ម្នាក់ ​កាន់​តំណែង​ ១៤ ​ឆ្នាំ​នៅ​ Google ​សុំ​លា​ឈប់​ដើរ ​ចេញ​ពី​ក្រុមហ៊ុន​

​លោក​ Samy Bengio ​គឺ​ជា​មនុស្ស​សំខាន់​ម្នាក់​ក្នុង​ចំណោម​អ្នក​​កាន់​តំណែង​ប្រធាន​គ្រប់គ្រង​ជាន់​ខ្ពស់​នៅ​ក្រុមហ៊ុន Google ​ផ្នែក​មជ្ឈមណ្ឌល​ Google Brain ​ដែល​ជា​កន្លែង​ស្រាវជ្រាវ​កម្រិត​ខ្ពស់​លើ​បច្ចេកវិទ្យា​ AI ​បាន​ប្រកាស​ថា​ ​លោក​នឹង​ដើរ​ចេញ​ពី​ក្រុមហ៊ុន​ជា​ផ្លូវការ​ហើយ​ ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ។

លោក Samy អ្នកស្រាវជ្រាវវិទ្យាសាស្រ្ត ​ជាប្រធានធំនៅ Google Brain
​​ចំពោះ​មូលហេតុ​​ នៃ​ការ​ចាក​ចេញ ​មិន​ត្រូវ​បាន​ប្រភព​សារព័ត៌មាន​ប្រាប់​លម្អិត​នោះ​ទេ​ គ្រាន់​តែ​​ដឹង​តាម​រយៈ​សារ​លា​គ្នា​ដ៏​ខ្លី​មួយ​រៀប​រាប់៖ ​”ការ​គ្រប់គ្រង​ក្រុម​អ្នក​ជំនាញ​និង​ធំ​បែប​នេះ​ពិត​ជា​មិន​ងាយស្រួល​ទេ។ ​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ​ Google ​ធ្វើ​បាន​ល្អ​ទៅ​លើ​ការ​ស្រាវជ្រាវ​ ​machine learning ​ហើយ​ខ្ញុំ​រៀន​សូត្រ​បាន​ច្រើន​ពី​អ្នក​ជុំ​វិញ។”

​លោក​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ថ្ងៃ​ទី ២៨ ​ខែ​មេសា​ឆ្នាំ ២០២១ ​គឺ​ថ្ងៃ​ចុងក្រោយ​របស់​លោក​នៅ Google ​បន្ទាប់​ពី​បម្រើការ​នៅ​ទីនោះ​តាំង​ពី​ឆ្នាំ ២០០៧ ​មក​ម្ល៉េះ​​តំណាល​គ្នានឹង​លោក Sundar Pichai ​ជា CEO ​ដែរ​ពោល​​គឺ​អស់​រយៈពេល ១៤ ឆ្នាំ​មក​ហើយ។​

ជាទូទៅ​ដំណឹង​នៃ​ការ​ចាកចេញ​ របស់​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​បច្ចេកវិទ្យា ​ណា​មួយ​ តែង​តែ​មាន​រឿងរ៉ាវ​ប្រែប្រួល​រូបភាព​ ​របស់​ក្រុមហ៊ុន​ទាំង​មូល​ ​អាច​ជាការ​ ផ្លាស់ប្តូរ​រីកចម្រើន​​ ឬ​ ខាតបង់​ធ្ងន់ធ្ងរ​ ។ ​ជាក់ស្ដែង​ក្រុមហ៊ុន​បច្ចេកវិទ្យា LG ​បន្ទាប់​ពី​ប្រកាស​ប្តូរ​ថ្នាក់​ ដឹកនាំ​មក​ទល់​ពេល​នេះ LG ​សម្រេច​ចិត្ត​ដើរ​ចេញ​ពី​វិស័យ​ផលិត​ស្មាតហ្វូន​បាត់​ទៅ​ហើយ ​៕

Most Popular

To Top