ព័ត៌មានអន្តរជាតិ

អាណាខេត្ត Shimane យល់ព្រមបញ្ជូនភ្លើង គប់កីឡាអូឡាំពិក បន្ទាប់ពីមានការ ប្រឆាំងដំបូង

តូក្យូ ៖ លោកអភិបាលខេត្ត Shimane Tatsuya Maruyama បាននិយាយថា លោកនឹងអនុញ្ញាតឲ្យមានការបញ្ជូនតភ្លើង គប់កីឡាអូឡាំពិក តូក្យូទៅមុខ បើទោះបីជាមានការណែនាំ កាលពីដើមឆ្នាំនេះថា ព្រឹត្តិការណ៍នេះ អាចត្រូវបានគេបិទនៅតំបន់ ភាគខាងលិច នៃប្រទេសជប៉ុន ប្រសិនបើស្ថានភាព COVID-19 មិនមានភាពប្រសើរឡើង ក៏ដោយយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

លោក Maruyama បានបន្តថា លោកបានជួបជាមួយ មន្រ្តីគណៈកម្មាធិការ រៀបចំការប្រកួតអូឡាំពិក និងបានស្នើសុំឲ្យពួកគេកំណត់កម្រិតសំឡេង ត្រឹមត្រូវសម្រាប់ រថយន្តរបស់អ្នក ឧបត្ថម្ភអមជាមួយពិល ក្នុងកំឡុងពេលបញ្ជូនភ្លើង គប់តនៅខេត្តភាគខាងលិច នៅថ្ងៃទី ១៥ និង ១៦ ខែឧសភា។
កាលពីខែកុម្ភៈលោកបានប្រាប់ពីលទ្ធភាព នៃការលុបចោលផ្នែកបញ្ជូន តនៅក្នុងខេត្ដ បានបញ្ជាក់ថា មានការឆ្លងវីរុសនេះតិចជាងរដ្ឋធានី និងតំបន់ជាច្រើនទៀត នៃប្រទេស ។ Maruyama មិនពេញចិត្តនឹងរដ្ឋាភិបាល ក្រុងកណ្តាល និងក្រុងតូក្យូចាត់វិធានការ ចំពោះវិធានការទប់ស្កាត់ COVID-19 ។

ក្នុងសន្និសីទកាសែតមួយ Maruyama បាននិយាយថា លោកបានសម្រេចចិត្តអនុញ្ញាត ឲ្យមានការបញ្ជូនបន្តឆ្លងកាត់ Shimane ព្រោះលោកយល់ថា រដ្ឋាភិបាលកណ្តាលក៏អាចពង្រីកជំនួយហិរញ្ញវត្ថុ ដល់ភោជនីយដ្ឋាន នៅតាមតំបន់ ដែលបានឃើញករណីចំនួន តិចជាងចំនួននៃ COVID-១៩ ដែលលោកបានស្នើសុំ ។

លោកបានបន្ថែមទៀតថា ការឆ្ពោះទៅមុខជាមួយ នឹងគំនិតមុន របស់លោកក្នុងការលុបចោល ការបញ្ជូន តសម្រាប់ព្រឹត្តិការណ៍ អូឡាំពិក ដែលគ្រោងនឹង បើកនៅថ្ងៃទី ២៣ ខែកក្កដានឹងមិននាំមកនូវភាពវិជ្ជមានសម្រាប់ភោជនីយដ្ឋាន និងអាជីវកម្ម ដែលពាក់ព័ន្ធ នៅក្នុងខេត្ត របស់លោកឡើយ។ កន្លងមកខេត្ត Shimane បានបញ្ជាក់អំពីករណីឆ្លងវីរុសហ្ស៊ីកា ចំនួន ២៩០ ករណីខណៈចំនួន នៃការឆ្លងនៅទីក្រុងតូក្យូ មានចំនួន ១២៣.៣៥០ គិតត្រឹមថ្ងៃអង្គារ ៕ដោយ៖លី ភីលីព

Most Popular

To Top