បរទេស៖អាកាសយានិកនិងយន្តហោះចម្បំាង F-16C របស់កងទ័ពសហរដ្ឋអាមេរិក មកពីកងយន្តហោះចម្បាំងលេខ៣១ នៅមូលដ្ឋានកងទ័ពអាកាស Aviano របស់ប្រទេសអ៊ីតាលី បានធ្វើដំណើរទៅដល់ប្រទេសក្រិក ដើម្បីចូលរួមសមយុទ្ធហ្វឹកហាត់ពហុជាតិមួយ។
សមយុទ្ធ ដែលដឹកនាំដោយកងទ័ពអាកាស INIOCHOS 21និងដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី២២ ខែមេសា មានបំណងធ្វើឲ្យប្រសើរឡើងនូវការត្រៀមលក្ខណៈសម្រាប់សង្គ្រាម និងសមត្ថភាពប្រយុទ្ធ ទន្ទឹមនឹងការផ្តល់ឱកាសគ្រោងធ្វើប្រតិបត្តិការដែនអាកាស ក្នុងបរិយាកាសកងកម្លាំងចម្រុះពហុជាតិ។
តាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រៅពីសហរដ្ឋអាមេរិកនិងប្រទេសក្រិកនោះ ប្រទេសកាណាដា ប្រទេសស៊ីប ប្រទេសអ៊ីស្រាអែល ប្រទេសស្លូវ៉ាគី ប្រទេសអេស្ប៉ាញ និងសហភាពអារ៉ាប់រួម ក៏គ្រោងចូលរួមក្នុងសមយុទ្ធនោះដែរ។
គួរបញ្ជាក់ថា កាលពីខែកុម្ភៈកន្លងទៅ កងកម្លាំងការពារដែនសមុទ្រសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធឆ្លងកាត់ក្នុងតំបន់ឈូងសមុទ្រអារ៉ាប់ ជាមួយនាវាក្រិក HS Hydra៕ប្រែសម្រួល៖ប៉ាង កុង