ព័ត៌មានអន្តរជាតិ

Tesla និយាយថា កាម៉េរា ក្នុងរថយន្តរបស់ខ្លួន មិនដំណើរការនោះទេ នៅក្រៅទ្វីប អាមេរិកខាងជើង

បរទេស ៖ នៅថ្ងៃពុធនេះក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ដ៏ធំរបស់ប្រទេស អាមេរិក Tesla បានធ្វើការបញ្ជាក់ ទៅកាន់ទីផ្សារនៅក្នុងប្រទេសចិន របស់ខ្លួនថាកាម៉េរាទាំងឡាយ នៅក្នុងរថយន្តរបស់ខ្លួន គឺនឹងមិនដំណើរការឡើយ ប្រសិនបើវាស្ថិតនៅក្រៅពីអាមេរិកខាងជើង ។

បញ្ហាកាម៉េរារបស់ Tesla បានក្លាយទៅជាប្រធានបទមួយ ដែលគួរឲ្យចាប់អារម្មណ៍ មួយរយៈចុងក្រោយនេះ ដោយកាលពីខែមិនាកន្លងទៅ Tesla ត្រូវបានយោធារបស់ប្រទេសចិន បានប្រកាសដាក់បម្រាម មិនឲ្យមានវត្តមាននៅក្បែរ ទីតាំងមូលដ្ឋាន របស់ខ្លួនឡើយដោយសារតែបារម្ភពី សុវត្ថិភាពដែលត្រូវបានកាម៉េរា ទាំងនោះអាចមើលឃើញ ដោយប្រការណាមួយ។

Tesla នៅក្នុងសេចក្តីប្រកាសចុងក្រោយនេះ ក៏បានសរសេរទៀតដែរថា៖បើទោះបីជាអតិថិជនរបស់ខ្លួន នៅក្នុងប្រទេសអាមេរិកក្តីក៏អាចមានសិទ្ធក្នុងការបិទចោលនូវកម្មវិធីកាម៉េរា ទាំងនោះបានដែរហើយ Tesla បានប្រើប្រាស់បច្ចេកវិទ្យា ប្រព័ន្ធសន្តិសុខលំដាប់ពិភពលោក ដើម្បីធានាឲ្យបានថាឯកជនភាពរបស់អតិថិជន របស់ខ្លួនត្រូវបានរារាំង និងបិទបាំងបំផុត៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top