ព័ត៌មានអន្តរជាតិ

បវរកញ្ញាមីយ៉ាន់ម៉ា ត្រូវយោធាចេញដីការចាប់ខ្លួន និងចេញដីកាចាប់ខ្លួនមួយទៀត ចំពោះជន ដែលបានបញ្ជូន នាង Han Lay ទៅប្រទេសថៃ

បរទេស៖ នេះបើយោងតាមព័ត៌មាន ដែលត្រូវបានផ្សព្វផ្សាយ នៅក្នុងប្រទេសថៃ និងប្រទេសភូមា ដែលគេនិយាយថា យោធាមីយ៉ាន់ម៉ា បានចេញដីកាចាប់ខ្លួន បវរកញ្ញា Grand Myanmar 2020 ឆ្នាំ ២០២០ គឺកញ្ញា Han Lay ដោយសារការអំពាវនាវ របស់នាងអំពីការតស៊ូទាមទារ រកប្រជាធិបតេយ្យ របស់ប្រទេស និងអំពើឃោរឃៅ ដែលបានប្រព្រឹត្ត ដោយយោធារបស់រដ្ឋ។ ពួកគេក៏បានចេញដីកា ចាប់ខ្លួន ជនដែលបានបញ្ជូននាង Han Lay ទៅប្រទេសថៃផងដែរ ។

យោងតាមវែបសាយ angelopedia ចេញផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា មិនមានការបញ្ជាក់ណាមួយ អំពីព័ត៌មាននេះទេ ប៉ុន្តែមានប្រភពជាច្រើន ដែលបានបង្ហាញថា កញ្ញា Han Lay បានឡើងទៅលើវេទិកា Miss Grand International ឆ្នាំ ២០២០ ហើយនិយាយ និងស្នើសុំជំនួយអន្តរជាតិ ដោយមានអន្តរាគមន៍ពីយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ។ នាងមិនបានឈ្នះការប្រកួតប្រជែងនោះទេ ប៉ុន្តែនាងត្រូវបានគេស្គាល់ថា ជាអ្នកតស៊ូ ងប់ងល់ម្នាក់ដែលបានអង្វររកជំនួយ អន្តរជាតិសម្រាប់ប្រទេស របស់នាង។

បវរកញ្ញា Miss Grand មីយ៉ាន់ម៉ាឆ្នាំ ២០២០ Han Lay បានឡើងទៅកាន់ឆាក Miss Grand International ឆ្នាំ ២០២០ ហើយបានបញ្ចេញ សំលេងប្រឆាំង នឹងរបបយោធាដោយនិយាយថា សកម្មភាពរបស់នាង ទើបតែចាប់ផ្តើម។ នាងបានលើកឡើងថា“ ថ្ងៃនេះនៅក្នុងប្រទេស របស់ខ្ញុំ ប្រទេសមីយ៉ាន់ម៉ាមានមនុស្ស ស្លាប់ជាច្រើន ។ សូមជួយមីយ៉ាន់ម៉ាផង យើងត្រូវការជំនួយ អន្តរជាតិបន្ទាន់របស់អ្នកឥឡូវនេះ។ ខ្ញុំនឹងបន្តក្លាយជាសំលេង តស៊ីរបស់ប្រជាជនមីយ៉ាន់ម៉ា នៅពេលដែលខ្ញុំចាត់ទុកថា នេះជាទំនួលខុសត្រូវ របស់ខ្ញុំ ។ ខ្ញុំនឹងប្រើវេទិកាអន្តរជាតិ ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីផ្សព្វផ្សាយដល់ សហគមន៍អន្តរជាតិ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top